ការ៉ុត គឺជាបន្លែដ៏និយមមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្តប្រើប្រាស់សម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗ ហើយអាចញ៉ាំទាំងឆៅក៏បានដែរ។ មើមឈើពណ៌លឿងមួយនេះ មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់គួរឲ្យចង់ទទួលទាននោះទេ វាថែមទាំងមានផ្ទុកនូវអាហារបំប៉ន់ខ្ពស់ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការទទួលទានទឹកការ៉ុតជាប្រចាំ អាចបង្ការជំងឺមហារីកដ៏មានគ្រោះថ្នាក់ ៣ប្រភេទ។
មហារីកក្រពះ
ការ៉ុត មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗគ្នាជាច្រើន ដែលមានសារៈសំខាន់ក្នុងការទប់ស្កាត់ជំងឺមហារីក។ នៅក្នុងការស្រាវជ្រាវថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ការទទួលទានការ៉ុត អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ ជាពិសេសការបរិភោគមើមការ៉ុតអាចជួយកាត់បន្ថយហានិភ័យប្រឈមនឹងជំងឺមហារីកក្រពះរហូតដល់ ២៦ភាគរយ។
មហារីកឈាម
អ្នកស្រាវជ្រាវបានរំឮកថា ទៅថ្ងៃអនាគត់ការ៉ុតនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺមហារីកឈាម។
នៅក្នុងការសិក្សាមួយដែលសំដៅទៅលើតម្លៃនៃតួនាទីទឹកការ៉ុតចំពោះកោសិកាមហារីក អ្នកវិទ្យាសាស្ត្របានសង្កេតឃើញថា ទឹកការ៉ុតមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការរារំាងកោសិកាមិនធម្មតា ដែលបណ្តោលឲ្យពួកវាលូតលាស់ និងបំផ្លាញកោសិកាមានសុខភាពល្អ។
មហារីកសុដន់
ការសិក្សាមួយដែលត្រូវបានធ្វើឡើងទៅលើអ្នកជំងឺ ដែលត្រូវធ្វើការព្យាបាលជំងឺមហារីកសុដន់ជាមួយនឹងទឹកការ៉ុត បានបង្ហាញថា ការប្រមូលផ្តុំនៃសារធាតុបេតាការ៉ូទីនរបស់ការ៉ុត ធ្វើឲ្យអុកស៊ីតកម្មតានតឹងនៅក្នុងឈាមចុះថយ ដែលជាសញ្ញាសម្គាល់គីមីជីវៈនៃសារធាតុរលាកនៅក្នុងឈាមរបស់អ្នកជំងឺ។
អ្នកស្រាវជ្រាវបាននិយាយថា កម្រិតខ្ពស់នៃសារធាតុបេតាការ៉ូទីន នៅក្នុងឈាម អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។
ក្នុងអំឡុងពេលស្រាវជ្រាវ អ្នកចូលរួមត្រូវបានកេផ្តល់ទឹកការ៉ុតចំនួន ២៥០ក្រាម រយៈពេល៣សប្តាហ៍។ លទ្ធផលបង្ហាញថា ស្ត្រីទាំងនោះមានកម្រិតសារធាតុបេតាការ៉ូទីន នៅក្នុងឈាមកម្រិតខ្ពស់ ហើយស្របពេលដំណាលគ្នានេះកម្រិតអុកស៊ីតកម្មតានតឹងនៅក្នុងឈាម មានការថយចុះ៕
មតិយោបល់