តើអ្នកចង់ឲ្យការរំលាយអហារ ក៏ដូចជាសុខភាពកាន់តែល្អប្រសើរមែនទេ? ការទទួលទានអាហារទៀងទាត់ពេលវេលា តែមួយមុខគត់មិនគ្រប់គ្រាន់នោះទេ អ្នកគួរតែចេះរកវិជីជំនួយបន្ថែមផងដែរ ទើបការរស់នៅកាន់តែបានយូរអង្វែង។ ដូច្នេះ ដើម្បីជួយលើកម្ពស់ដល់សុខភាព អ្នកគួរតែធ្វើរឿង ៣យ៉ាងនេះ បន្ទាប់ពីទទួលទានអាហារ ៣០នាទី។
បរិភោគផ្លែឈើខ្លះ
ការញ៉ាំផ្លែឈើ បន្ទាប់ពីទទួលទានអាហារពេលព្រឹក ៣០នាទី គឺជាពេលវេលាដ៏ល្អបំផុត ដែលរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានច្រើន។ ដូច្នេះ អ្នកគួរតែជ្រើសរើសផ្លែឈើស្រស់ដែលមានផ្ទុកវីតាមីនខ្ពស់ ដូចជា ផ្លែគីវី ឬផ្លែប៉ោម ជាដើម។
វីតាមីន ដែលត្រូវបានស្រូបនៅពេលព្រឹក អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងអនុវត្តការងារបានល្អ។
ម៉ាស្សាជង្គង់
បើយោងតាមគោលគំនិតរបស់អ្នកជំនាញ បានបង្ហាញថា ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៩ គឺជារយៈពេលដែលក្រពះបញ្ចេញសកម្មភាព។ ខណៈនេះ ប្រសិនបើអ្នកធ្វើការម៉ាស្សាជង្គង់ ប្រហែលជា ៣០នាទី បន្ទាប់ទួលទានអាហារពេលព្រឹករួច វានឹងជួយឲ្យចរាចរក្រពះដំណើរការបានល្អ និងមិនមានការរាំងស្ទះ។
ប្រើដៃទះកំភួនជើង
បន្ទាប់ពីញ៉ាំអាហារពេលព្រឹក ៣០នាទី អ្នកគួរតែចំណាយពេល ៥នាទីដើម្បីទះកំភួនជើងខ្លួនឯង។ ការធ្វើបែបនេះជារៀងរាល់ថ្ងៃ អាចជួយឲ្យក្រពះរំលាយអាហារបានល្អ និងជួយជំរុញឲ្យសុខភាពរបស់អ្នកកាន់តែប្រសើរឡើងផងដែរ៕
ដកស្រង់ពី៖ boldsky
មតិយោបល់