មាត់មានក្លិនអាក្រក់ ធ្វើឲ្យអ្នកពិបាកនឹងហារស្តី ពេលនៅជិតនរណាម្នាក់ ជាពិសេសដៃគូដែលត្រូវការភាពជិតស្និទ្ធ និងផ្អែមល្ហែម។ ប៉ុន្តែ ឥឡូវនេះវាលែងជាឧបសគ្គទៀតហើយ ប្រសិនបើអ្នកប្រើប្រាស់ទឹកថ្នាំខ្ពុល ដែលផ្សំឡើងពីប្រេងដូង។
ប្រេងដូងត្រូវបានគេប្រើប្រាស់អស់ជាច្រើនទសវត្សរ៍មកហើយ ព្រោះវាអាចកាត់បន្ថយបាក់តេរីក្នុងមាត់ បញ្ហារលាកអញ្ចាញធ្មេញ ជួយឲ្យធ្មេញសស្អាត ហើយអ្វីដែលសំខាន់ជាងនេះ គឺកាត់បន្ថយក្លិនមាត់តែម្តង។ ដើម្បីទទួលបានប្រសិទ្ធភាពពីប្រេងដូង អ្នកត្រូវអនុវត្តន៍តាមវិធីខាងក្រោម៖
របៀបធ្វើ៖
– យកប្រេងដូង កន្លះ ឬ១ស្លាបព្រាបាយ ដាក់ក្នុងមាត់
– ខ្ពុលឲ្យសព្វកន្លែងក្នុងមាត់
– ប្រយ័ត្នកុំឲ្យទៅប៉ះបំពង់ករ
– ធ្វើបែបនេះឲ្យបាន ១៥ទៅ២០នាទី
– បន្ទាប់មកស្តោះចេញ និងខ្ពុរមាត់ជាមួយទឹកឲ្យស្អាត
ធ្វើរបៀបនេះរៀងរាល់ល្ងាចមុនពេលចូលគេង ប្រមាណជា១សប្តាហ៍ លោកអ្នកអាចនឹងទទួលបានលទ្ធផលជាក់ជាមិនខាន៕

មតិយោបល់