ព័ត៌មានសុខភាព

សំខាន់ដល់ម្លឹង! កង្វះវីតាមីន D អាចធ្វើឲ្យកុមារមានឆ្អឹងផុយស្រួយ

ការស្រាវជ្រាវបានរកឃើញថា ភាពចុះថយនៃកម្រិតវីតាមីន D នៅក្នុងរាងកាយ អាចធ្វើឲ្យកុមារងាយជួបនឹងបញ្ហាឆ្អឹងធ្ងន់ធ្ងរបំផុត។

កង្វះវីតាមីន D ត្រូវបានគេចាត់ទុកជាហានិភ័យខ្ពស់នៃការបាក់ឆ្អឹងដៃ សូម្បីតែកុមារជិះកង់ដួល ឬរត់ដួល ក៏អាចគ្រោះថ្នាក់ដល់ឆ្អឹងដែរ។ បញ្ហានេះត្រូវបានគេប៉ាន់ប្រមាណថា អាចកើតមានលើក្មេងប្រុសចំនួន ៥០ភាគរយ និងក្មេងស្រីមានចំនួន ៤០ភាគរយ ហើយយ៉ាងហោចណាស់បញ្ហាបាក់ឆ្អឹងអាចកើតមានម្តង នៅអាយុ ១៨ឆ្នាំ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កុមារដែលមានបញ្ហាបាក់ឆ្អឹងមានប្រហែលជា ២៥ភាគរយ នៅសហរដ្ឋអាមេរិក។ សាស្ត្រាចារ្យនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ វ៉ាស៊ីនតោន បាននិយាយថា «កង្វះវីតាមីន D មិនត្រឹមតែងាយនឹងជួបបញ្ហាប្រេះស្រាំឆ្អឹងនោះទេ វាថែមទាំងធ្វើឲ្យកុមារមានសុខភាពទន់ខ្សោយផងដែរ»។

កង្វះវីតាមីន D អាចនាំឲ្យអវិជ្ជមានដល់តុល្យភាពនៃជាតិកាល់ស្យូម ដង់ស៊ីតេរ៉ែ និងគុណភាពនៃឆ្អឹង ដែលនាំឲ្យកុមារ ងាយនឹងជួបបញ្ហាបាក់ឆ្អឹង នៅពេលដែលរងរបួសតិចតួច។ គួរបញ្ជាក់ផងដែរថា កុមារដែលលើសទម្ងន់ ក៏អាចបង្កើនហានិភ័យនៃឱកាសកង្វះវីតាមីន D ដែរ។

អាស្រ័យហេតុនេះ ដើម្បីបង្ការកុំឲ្យមានការបាក់ឆ្អឹង ឬសុខភាពទន់ខ្សោយ កុមារគ្រប់រូបគួរតែទទួលទានអាហារដែលសម្បូរវីតាមីន D ឲ្យបានច្រើន៕

ដកស្រង់ពី៖ thehealthsite

មតិយោបល់