ព័ត៌មានសុខភាព

ហេតុអ្វីប្រុសៗគួរស្លៀកខោក្នុងនៅពេលថ្ងៃ?

ការស្រាតខោក្នុងចេញ មុនពេលចូលគេង គឺជារឿងមួយដ៏ល្អសម្រាប់ចរាចរឈាមទៅកាន់តំបន់ឯកជន ប៉ុន្តែអ្នក​ត្រូវព្យាយាម​ស្លៀក​រហូតនៅពេលថ្ងៃ។

ទន្ទឹមនឹងអ្នកចង់ឲ្យអាអូនតូចមានសេរីភាព អ្នកក៏ត្រូវគិតដល់សុវត្ថិភាពរបស់វាផងដែរ។ ព្រោះវា​មានហេតុផលជាច្រើន ដែលប្រុសៗគួរតែស្លៀកខោទ្រនាប់។

ការពារស្បែក
ស្បែករបស់លោកអ្នកងាយនឹងក្រហម ដោយសារតែការកកិតជាមួយនឹងខោ ឬជាមួយនឹងភ្លៅពេលដែលអ្នកដើរ។ តែប្រសិនបើអ្នកស្លៀកខោក្នុងទន់ៗ អាអូនតូចនឹងជៀសផុតពីកត្តាមួយនេះ។

ការពារពេលលេចទឹករំអិល
ការលេចទឹករំអិលដោយចៃដន្យ អាចកើតមានឡើង ដោយសារតែបញ្ហាសុខភាពជាច្រើនដូចជាអាយុ ឬក៏រោគផ្លូវភេទ។ ការលេចទឹករំអិលអាចបង្កឲ្យសើមខោខាងក្រៅ និងអាចបង្កឲ្យកើតបាក់តេរីផ្សេងៗ ប៉ុន្តែបើអ្នកស្លៀកខោក្នុងអាចជួយបាន។

ស្រូបញើស
ខោក្នុងអាចស្រូបញើសក្នុងតំបង់ឯកជន និងរក្សាតំបន់នោះឲ្យស្អាតជានិច្ច។ អ្នកក៏មិនចង់ធំក្លិនមិនល្អចេញពីទីនោះដែរ តើមែនទេ?

ការពារមិនឲ្យអាអូនតូចបះឡើងនៅពេលមានអារម្មណ៍
ក្នុងពេលថ្ងៃអ្នកជួបប្រទះហេតុការនេះដោយចៃដន្យនៅកន្លែការងារ ឬតាមដងផ្លូវ។ អ្នកប្រាដកជាខ្មាស់គេ ប្រសិនបើអ្នក​មិនបាន​ស្លៀក​ខោក្នុង ហើយវាត្រូវទល់ឡើង។

ការពារសំណើម

ក្រោយពេលចេញពីបន្ទប់ទឹក ត្រង់តំបន់នេះអាចនឹងសើម ហើយអ្នកនឹងខ្មាស់គេជាមិនខាន។ ប៉ុន្តែ ប្រសិនបើ​មានខោក្នុង​គ្រប់ដណ្តប់​វាវិញនោះ ភាពសើមក៏មិនអាចជ្រាបដល់ខាងក្រៅដែរ៕

Men Should Wear Underwear

មតិយោបល់