ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រញ្ជួយដីកំរិត ៧,៨រ៉ិចទ័រ វាយប្រហារភាគខាងជើងកោះ Northern Mariana

ប៉ាស៊ីហ្វិក: អង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៧,៨រ៉ិចទ័រ បានវាយប្រហាររយៈចម្ងាយ ៣១គីឡូម៉ែត្រ នៅតំបន់ SSW Agrihan ភាគខាងជើងកោះ Northern Mariana នៅមហាសមុទ្រប៉ាស៊ីហ្វិក។ ហើយនៅចំណុចកណ្តាលដោយ មានជម្រៅ ២១២,៤៣​គីឡូម៉ែត្រ។

ប៉ុន្តែគេនៅ​ពុំ​ទាន់ទទួលបានសេចក្តីរាយការណ៍ពីការខូចខាត ឬក៏ការព្រមានថាតើនឹងអាចកើត​មានរលក​យក្ស​ស៊ូណាមិ ​នោះទេ។ នេះបើតាម​ការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ប្រជាជនរស់នៅនិងការគ្រប់គ្រងអំណាចខ្លួនឯងនៃសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៧៦ កោះ Northern Marianas គឺមានកោះចំនួន១៥ ដោយមានជាង ៩០ភាគរយនៃចំនួន​ប្រជាជន ៥៤.០០០​នាក់​ ដែលរស់នៅលើកោះ Saipan។ ហើយមានតែកោះចំនួន៤ ផ្សេងទៀតប៉ុណ្ណោះ ដែលមានមនុស្សរស់នៅទីនោះ៕

Northern Mariana IslandsNorthern Mariana Islands 01

មតិយោបល់