អាម៉េរិកៈប៉ូលិសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍វាយប្រហារជាមួយក្រុមក្មេងទំនើងនៅក្នុងទីក្រុង San Diego រដ្ឋ California កាលពីរាត្រីថ្ងៃសុក្រនេះ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដានេះ។
ការឡោមព័ទ្ធមួយត្រូវបានចាប់ផ្តើមបន្ទាប់ពីការបាញ់ដាក់គ្នាបានផ្ទុះឡើង ក្រោយពេលមន្រ្តីនគរបាលប្រឆាំងក្រុមក្មេងទំនើងបានព្យាយាមបញ្ឈប់រថយន្ត។
អធិការប៉ូលិស អ្នកនាង Shelley Zimmerman បានរាយការណ៍ថា មន្ត្រីទាំងពីរនាក់បានឱ្យដឹងថា ពួកគេបានបញ្ឈប់រថយន្តក្នុងរយៈពេលខ្លីនៅម៉ោង ១១យប់ ហើយភ្លាមនោះ ការផ្សាយតាមវិទ្យុ បញ្ជូនសារសុំការជួយសង្គ្រោះបន្ទាន់។នៅពេលដែលមន្រ្តីធ្វើការឆ្លើយតបបានទៅដល់កន្លែងកើតហេតុ ពួកគេប្រញាប់ប្រញាល់យកមន្ត្រីម្នាក់ក្នុងចំណោមពួកគេទាំងពីរនាក់ដែលបានរងរបួសទៅកាន់មន្ទីរពេទ្យតាមរថយន្តល្បាតមួយ ប៉ុន្តែជាអកុសលកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះគាត់បានបរាជ័យ។
អ្នកនាង Zimmerman បានឱ្យដឹងថាមន្រ្តីម្នាក់នោះមានប្រពន្ធ និងកូនពីរនាក់។នាងបានបន្ថែមទៀតថា «ទោះបីជាកិច្ចខិតខំប្រឹងប្រែងដ៏មានវីរភាពរបស់មន្ត្រីនៅកន្លែងកើតហេតុ និងកិច្ចខិតខំប្រឹងប្រែងដ៏វីរភាពដោយគ្រូពេទ្យដើម្បីជួយសង្គ្រោះជីវិតរគាត់ ក៏ដោយ ខ្ញុំពិតជាខូចចិត្តចំពោះការ រាយការណ៍ថាពួកគេមិនអាចជួយសង្គ្រោះគាត់បាន ហើយគាត់ត្រូវបានស្លាប់»។
អ្នកនាងបានបន្ថែមទៀតថា មន្រ្តីដែលស្លាប់ម្នាក់នេះត្រូវបានគេបាញ់ជាច្រើនគ្រាប់លើដងខ្លួន ហើយ គ្រួសាររបស់គាត់ត្រូវបានគេផ្តល់ដំណឹងអំពីព័ត៌មានដ៏គ្រាមក្រំនេះហើយ។
សូបបញ្ជាក់ថា ប៉ូលិសកំពុងធ្វើការឡោមព័ទ្ធផ្ទះមួយដើម្បីឲ្យជនដៃដល់ចេញមកសារភាព៕
មតិយោបល់