ការស្រាវជ្រាវមួយបានធ្វើឡើងដោយក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Harvard បានរកឃើញថា ជាតិខ្លាញ់មានផលប៉ះពាល់ធំបំផុតដល់មេជីវិតឈ្មោល។ ព្រោះអាស៊ីតខ្លាញ់ឆ្អែត អាចបំផ្លាញ់ចំនួនមេជីវិតឈ្មោលដែលមានសុខភាពល្អឲ្យខ្សោយបន្តិចម្តងៗ។ ហេតុនេះហើយទើបអ្នកជំនាញផ្តល់អនុសាសន៍ឲ្យប្រើប្រេងអូលីវជំនួសវិញ ទើបមេជីវិតឈ្មោលមានសុខភាពល្អ និងសកម្មថែមទៀត។

វេជ្ជបណ្ឌិត Jill Altman ដែលបានធ្វើការសិក្សាទៅលើបញ្ហានេះមានប្រសាសន៍ថា ចំពោះបុរសដែលចង់បានកូនឆាប់ៗ គួរជៀសវាងទទួលទានខ្លាញ់ ទោះបីជាសាច់ ឬនំ ដែលដំណើរការចម្អិនដោយប្រើខ្លាញ់ក៏ដោយ។ ផ្ទុយទៅវិញអ្នកគួរតែប្រើប្រេងអូលីវ និងព្យាយាមទទួលទានត្រីដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣។
ម្យ៉ាងវិញអ្នកគួរតែជៀសវាងប្រើប្រាស់ផលិតផលដែលផលិតពីប្លាស្ទិចដូចជា ថង់ ដប កែវជ័រ ប្រអប់ច្រកម្ហូបអាហារ រួមទាំងឈើចាក់ធ្មេញ ព្រោះរបស់ទាំងអស់នេះក៏ជាមូលហេតុដែលធ្វើឲ្យមេជីវិតឈ្មោលខ្សោយផងដែរ។ លើសពីនេះទៅទៀត អ្នកត្រូវឈប់ជក់បារី ផឹកស្រា ភេសជ្ជៈប៉ូវកម្លាំង និងនៅឲ្យឆ្ងាយពីបញ្ហាស្ត្រេសប្រចាំថ្ងៃ៕
ប្រភពៈhealthycaregroup
មតិយោបល់