ព័ត៌មានសុខភាព

ហាមធ្វើរឿងមួយនេះ នៅពេលមានផ្ទៃពោះ

បរទេស៖ បើយោងតាមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ស្ត្រីមានផ្ទៃពោះមិនគួរលើករបស់ធ្ងន់ជាង ១០គីឡូក្រាមនោះទេ តែប្រសិនបើអ្នក​លើករបស់​ធ្ងន់ជាងនេះ​អាចគ្មានសុវត្ថិភាពដល់ទារក នៅក្នុងផ្ទៃ។

ក្នុងដំណាក់កាលនេះ សន្លាក់ និងសាច់ដុំរបស់អ្នកមានភាពទន់ខ្សោយជាងពេលធម្មតា ហើយ អ្នកអាចងាយនឹងរងរបួសបំផុត។ ជាពិសេស​នៅពេល​លើក​របស់ធ្ងន់ ខ្នងរបស់អ្នកត្រូវរងផលប៉ះពាល់​យ៉ាងខ្លាំង។

រឿងដ៏គួរឲ្យព្រួបារម្ភមួយទៀត គឺការដួលពលលើករបស់ធ្ងន់។ ប្រសិនបើមានការប៉ះទង្គិចទារកក្នុងផ្ទៃ ឱកាសនៃការរលូតកូន​ក៏អាចកើតមាន​ឡើង​ដែរ។ ដូច្នេះហើយសូមប្រយ័ត្ន ​ព្រោះការជំពប់ជើង ឬដួលអាចមានគ្រោះថ្នាក់ខ្លាំងណាស់។

យកល្អ អ្នកគួរតែជៀសឲ្យឆ្ងាយពីសកម្មភាពដែលមានគ្រោះថ្នាក់ ឬក៏ទៅពីគ្រោះជាមួយអ្នកជំនាញ ដើម្បីសុំយោបល់ពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ៕

Heavy Objects Pregnant

មតិយោបល់