ព័ត៌មានសុខភាព

អញ្ចឹងតើ ទើបអ្នកជំនាញជំរុញឲ្យស្ត្រីមានផ្ទៃពោះទទួលទានអូមេហ្គា៣ !

អូមេហ្គា៣ ត្រូវបានគេស្គាល់ថា ជាសារធាតុចិញ្ចឹមដ៏ចាំបាច់បំផុតសម្រាប់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ។ តាមការសិក្សាថ្មីមួយពីប្រទេស ញ៉ូហ្សេឡែន បានបង្ហាញថា ស្ត្រីពពោះទាំងឡាយមិនបានទទួលអាស៊ីតខ្លាញ់អូមេហ្គា៣ ពីរបបអាហារពួកគេគ្រប់គ្រាន់ឡើយ។

នេះជាលើកដំបូងហើយ ដែលក្រុមអ្នកជំនាញនៅប្រទេស ញ៉ូហ្សេឡែន បានណែនាំឲ្យស្ត្រីមានផ្ទៃពោះទទួលទានអាស៊ីតខ្លាញ់អូមេហ្គា៣ ចំនួន ១១៥មីលីក្រាមក្នុងមួយថ្ងៃ។ បើទោះបីជាអង្គការអន្តរជាតិ មួយចំនួនបានណែនាំឲ្យ ស្ត្រីមានផ្ទៃពោះទទួលទានអាស៊ីតខ្លាញ់អូមេហ្គា៣ យ៉ាងតិចបំផុត ២០០មីលីក្រាមក្នុងមួយថ្ងៃក៏ដោយ។

អាស៊ីតខ្លាញ់អូមេហ្គា៣ គឺជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាអាចជួយបង្កើតតំបន់សម្រាប់កោសិកា ហើយវាក៏មានសារៈសំខាន់ផងដែរ សម្រាប់ការអភិវឌ្ឍខួរក្បាល និងការលូតលាស់របស់ទារក។

ចំពោះអាហារដែលអាចជួយបំពេញបន្ថែមអាស៊ីតខ្លាញ់អូមេហ្គា៣ គឺត្រីធូណា ត្រីសាម៉ុន ត្រីសាឌីន… ជាដើម ហើយត្រីប្រភេទនេះត្រូវបានផ្តល់អនុសាសន៍ឲ្យទទួលទានចំនួន ១៥០ក្រាម ក្នុងមួយសប្តាហ៍។

មិនតែប៉ុណ្ណោះ ត្រី និងអាហារសមុទ្រដទៃទៀត ក៏អាចជួយផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនរួមមាន ប្រូតេអ៊ីន និងអ៊ីយ៉ូត ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់ទារកផងដែរ៕

ប្រភពៈ boldsky

មតិយោបល់