ត្បូងឃ្មុំ: ហេតុការណ៍ធ្វើអត្តឃាតដ៏រន្ធត់មួួយ បង្កឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈស្ត្រីម្នាក់បានបិតទ្វាចាក់សោពីខាងក្នុង ហើយយកកាំបិទចុងស្រួចចាក់ត្រង់កខ្លួនឯងគ្មានញញើតដៃ បណ្តាលឱ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ កាលពីវេលាម៉ោង០៩ ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ ត្រពាំងចក ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ នួន ពីន អាយុ៤៩ឆ្នាំ រស់នៅភូមិ ត្រពាំងចក ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានយកកូន កាប់បិតចុងស្រួច ចាក់.កសម្លាប់ខ្លូន ខណៈនៅម្នាក់ឯង ក៏ធ្វើសកម្មភាពបិតទ្វារខាងក្នុងខ្ទាស់គន្លឹះ នៅពេលនោះបងប្អូន ដឹងក៏ឡើងគាស់ហែកជញ្ជាំងដែកស័ង្កសី ដកគន្លឹះទ្វារ ជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងសួង តែស្ត្រីខាងលើបានស្លាប់ទៅហើយ។
មន្ត្រីនគរបាល បានបញ្ជាក់ថា ឈ្មោះខាងលើនេះ ជាមនុស្សវិកលចរិក នឹងមានជំងឺរ៉ាំរ៉ៃ ប្រចាំកាយ ដោយពុំមានពាក់ព័ន្ធអំពើឃាតកម្មអ្វីឡើយ គឺឈ្មោះនេះបានប្រព្រឹត្តខ្លួនឯង ពិតប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់