ក្នុងកំឡុងពេល ៦ខែដំបូងបន្ទាប់ពីចាប់កំណើត ទារកត្រូវការសារធាតុចិញ្ចឹមសំខាន់ៗដែលចាំបាច់ដើម្បីការលូតសាស់។ សារធាតុចិញ្ចឹមទាំងនោះអាចថែទាំ និងផ្តល់ការការពារមិនឲ្យទារកឆ្លងជំងឺផ្សេងៗ។
ទឹកដោះម្តាយមានសារធាតុចិញ្ចឹមចាំបាច់ទាំងអស់ដែលទារកត្រូវការ។ ជាមួយគ្នានេះដែរ ទឹកដោះម្តាយមានផ្ទុកប្រូតេអ៊ីន ដែលអាចរំលាយបានយ៉ាងងាយ និងរាងកាយអាចស្រូបយកលឿនបំផុត។
មិនតែប៉ុណ្ណោះ ទឹកដោះម្តាយមានអង់ទីករមួយចំនួន ដែលអាចការពារទារកពីការឆ្លងរោគផ្សេងៗបាន។ នៅមានអត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព ប្រសិនបើទារកបៅដោះម្តាយរយៈពេលវែង។
យោងតាមការសិក្សាមួយចំនួនបានអះអាងដែរថា ការចិញ្ចឹមកូនដោយទឹកដោះ អាចការពារម្តាយពីជំងឺមហារីកសុដន់ និងមហារីកក្រពេញអូវែ។ កាន់តែពិសេសជាងនេះទៅទៀត វាអាចធ្វើឲ្យទារកមានភាពឆ្លាតវៃ, កាត់បន្ថយហានិភ័យនៃភាពធាត់ និងជំងឺទឹកនោមផ្អែម៕
មតិយោបល់