បរទេសៈ មនុស្សភាគច្រើនដឹងត្រឹមថា ស្ពៃក្តោបគឺជាបន្លែសម្រាប់ផ្សំនៅក្នុងម្ហូបអាហារ ប៉ុន្តែពួកគេមិនទាន់ដឹងពីគុណសម្បត្តិនៃការព្យាបាលជំងឺរបស់វាឡើយ។
ស្លឹកស្ពៃក្តោបមានមុខងារសំខាន់ក្នុងការស្រូបយកជំងឺផ្សេងៗចេញពីរាងកាយ ហើយសូម្បីតែបញ្ហាក្រពេញទីរ៉ូអ៊ីត, ឈឺក្បាល, ហើម.ល. ក៏អាចដោះស្រាយបានដែរ។
បំបាត់ការឈឺចាប់សម្រាប់ស្ត្រីដែលបំបៅដោះកូន
ប្រសិនបើអ្នកមានការឈឺចាប់ដើមទ្រូង ដោយសារតែបំបៅដោះកូន សូមប្រើស្លឹកស្ពៃក្តោបដាក់នៅលើតំបន់នេះដើម្បីបន្ធូរបន្ថយ។
លាងជម្រះស្លឹកស្ពៃក្តោបជាមួយនឹងទឹកត្រជាក់ បន្ទាប់យកមករុំនៅលើដើមទ្រូងរបស់អ្នក។ ទុកឲ្យបានរយៈពេល ២០នាទី ឬរហូតស្លឹកនេះឡើងកម្តៅ។ អ្នកត្រូវអនុវត្តទាំងថ្ងៃ និងយប់ ប្រសិនបើចាំបាច់។
បញ្ហាក្រពេញទីរ៉ូអ៊ីត
ក្រពេញទីរ៉ូអ៊ីតមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញដល់ការរីកលូតលាស់អ័រម៉ូន, ការរាំលអាហារ និងដំណើរការសរីរាង្គផ្សេងៗ។
ដាក់ស្លឹកស្ពៃក្តោបនៅលើបំពងករបស់អ្នក វានឹងជួយឲ្យមុខងាររបស់ក្រពេញទីរ៉ូអ៊ីតត្រលប់មករកភាពដើមវិញ។ បន្ទាប់ពីដាក់ស្លឹកនៅលើបំពងកហើយ អ្នកត្រូវយកបង់រុំ ហើយទុកពេញមួយយប់ ព្រឹកឡើងទើបយកវាចេញ។
អាការៈហើម
ប្រសិនបើអ្នកកំពុងតែដោះស្រាយបញ្ហាហើមដៃ ឬជើង សូមយកស្លឹកស្ពៃក្តោបរុំត្រង់តំបន់នោះ។ អ្នកត្រូវអនុវត្តនៅពេលយប់ ព្រឹកឡើងនឹងទទួលបានលទ្ធផលល្អបំផុត។
ឈឺក្បាល
យកស្លឹកស្ពៃក្តោបរុំនៅលើក្បាលរបស់អ្នក បន្ទាប់មកពាក់មួកឲ្យជិត ឬយកបង់រុំក៏បាន។ នៅពេលព្រឹកឡើង អ្នកនឹងមានអារម្មណ៍ស្រលះ ហើយលែងឈឺក្បាលទៀតហើយ។
តែទោះជាយ៉ាងណា សូមកុំភ្លេចទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ អំពីស្ថានភាពជំងឺរបស់អ្នកផង៕
មតិយោបល់