ក្នុងចំណោមការសិក្សាថ្មីមួយ ដែលបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Oxford University បានរកឃើញថា ស្ត្រីដែលមានគូថធំ ប្រឈមនឹងបញ្ហាជំងឺរ៉ាំរ៉ៃតិច ហើយមានកូនឆ្លាតជាងមនុស្សស្រីដែលមានគូថតូច ឬមធ្យម។
អ្នកជំនាញបានរកឃើញទៀតថា ស្ត្រីដែលមានគូថធំមានកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយទាប ដោយសារតែអ័រម៉ូនរបស់ពួកគេ អាចជួយជំរុញដល់ដំណើរការរំលាយជាតិស្ករបានយ៉ាងលឿន។ មិនតែប៉ុណ្ណោះ ពួកគេមានហានិភ័យនៃជំងឺទឹកនោមផ្អែម ឬបញ្ហាសរសៃឈាមបេះដូង តិចតួចបំផុត បើធៀបទៅនឹងស្ត្រីដែលមានគូថតូច។ នេះក៏ដោយសារតែនៅក្នុងរាងកាយពួកគេមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ច្រើន ទើបអំណោយផលយ៉ាងប្រសើរដល់មុខងារខួរក្បាល។
លោកសាស្ត្រាចារ្យ Konstantinos Manolopoulos ដែលជាអ្នកដឹងនាំការសិក្សានេះបានថ្លែងថា ស្ត្រីដែលមានជាលិកាខ្លាញ់ក្នុងគូថច្រើន មានការថយចុះកម្រិតជាតិស្ករ និងជាតិខ្លាញ់ក្នុងរាងកាយ។
ការសន្និដ្ឋាននេះ ពឹងផ្អែកទៅលើការវិភាគស្ត្រីជាង ១៦.០០០នាក់ ហើយប្រសិនបើគូថរបស់ពួកគេកាន់តែធំ កម្រិតអ័រម៉ូន Leptin នៅក្នុងរាងកាយនឹងធម្មតា។ អ័រម៉ូននេះហើយ គឺជាអ្នកទទួលទាខុសត្រូវចំពោះបញ្ហាឡើងទម្ងន់ ព្រមទាំងមានមុខងារប្រឆាំងនឹងជំងឺទឹកនោមផ្អែម ការរលាក និងការពារសរសៃឈាម។
ម្យ៉ាងវិញទៀត អ្នកជំនាញបានបន្ថែមថា មនុស្សស្រីដែលមានចង្កេះតូច ត្រគាកធំ គូថធំ អាចមានអាយុវែង៕
មតិយោបល់