ព័ត៌មានសុខភាព

ភេសជ្ជៈ២ប្រភេទ ធ្វើឲ្យមាត់ធំក្លិនអាក្រក់ តែមនុស្សភាគច្រើនចូលចិត្ត

បើយោងតាមអ្នកជំនាញសុខភាពមាត់ធ្មេញបានបង្ហាញថា ខ្យល់ដង្ហើមអាក្រក់បង្កឡើងដោយសារតែការទទួលទានរបបអាហារប្រចាំថ្ងៃ។ ក្នុងនោះមានភេសជ្ជៈពីរប្រភេទ ក៏អាចធ្វើឲ្យក្លិនមាត់អាក្រក់ដែរ ព្រោះវាធ្វើឲ្យចាល់ជាតិអាស៊ីតក្នុងក្រពះ និងបង្កបរិយាកាសល្អសម្រាប់ពពួកបាក់តេរីលូតលាស់។
ខាងក្រោមនេះ គឺជាភេសជ្ជៈទាំងពីរប្រភេទដែលអ្នកគួរតែកាត់បន្ថយ៖

កាហ្វេ
មនុស្សភាគច្រើន តែងតែមានទម្លាប់ទទួលទានកាហ្វេជារៀងរាល់ព្រឹក ជាពិសេសមនុស្សវ័យចំណាស់។ ទោះជាយ៉ាងណាក៏ដោយ យើងមិនដែលកត់សម្គាល់ថា ការផឹកកាហ្វេច្រើនពេកអាចបង្កឲ្យដង្ហើមមានក្លិនមិនល្អនោះទេ។ មូលហេតុចម្បងដោយសារតែ កាហ្វេ មានផ្ទុកសារធាតុស្ពាន់ធ័រខ្ពស់ ដែលអាចបណ្តោលឲ្យដង្ហើមធំក្លិនអាក្រក់។

លើសពីនេះទៅទៀត ការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ច្រើនពេកក៏អាចនាំឲ្យមាត់ស្ងួត កាត់បន្ថយទឹកមាត់ផងដែរ។ ប្រសិនបើមាត់ស្ងួត បាក់តេរី នឹងរីករាលសដាលកាន់តែលឿន ហើយធ្វើឲ្យមាត់ចាប់ផ្តើមធំក្លិន។ ដូច្នេះ អ្នកគួរតែកាត់បន្ថយការទទួលទានកាហ្វេ ឬត្រូវធ្វើអនាម័យបន្ទាប់ពីផឹករួច។

ភេសជ្ជៈមានផ្ទុកជាតិអាល់កុល
តាមការសិក្សាមួយដែលបានស្ទង់មតិទៅលើអ្នកស្ម័គ្រចិត្តចំនួនជាង ១,០០០នាក់ ដែលមានអាយុចាប់ពី ៥៥ ទៅ ៨៤ឆ្នាំ បានរកឃើញថា អ្នកដែលទទួលទានគ្រឿងស្រវឹងញឹកញាប់ បាក់តេរីអាក្រក់នឹងកកើតនៅក្នុងមាត់កាន់តែច្រើនឡើង ដែលបណ្តោលឲ្យកើតជំងឺមាត់ធ្មេញ។

លើសពីនេះទៅទៀត ការទទួលទានជាតិអាល់កុលច្រើនពេក អាចបង្កឲ្យមានបញ្ហាចាល់ជាតិអាស៊ីតក្នុងក្រពះ។

ដូច្នេះ ដើម្បីការពារកុំឲ្យមានសដង្ហើមអាក្រក់ អ្នកគួរតែកាត់បន្ថយគ្រឿងស្រវឹង និងព្យាយាមធ្វើអនាម័យឲ្យបានត្រឹមត្រូវ៕

ដកស្រង់ពី៖ soha

មតិយោបល់