ព័ត៌មានសុខភាព

វិធីបញ្ឈប់ការកើតមុន បំបាត់ស្នាម និងធ្វើឲ្យស្បែកស្រស់ថ្លា

ភាពតានតឹង កង្វះនៃការគេង អ័រម៉ូនមានការប្រែប្រួល ការតុបតែងមុខ ការត្រូវនឹងពន្លឺព្រះអាទិត្យខ្លាំងពេក សុទ្ធតែជាកត្តាសំខាន់ៗដែលជះឥទ្ធិពលដល់ស្បែករាល់ថ្ងៃ ជាពិសេសបញ្ហាមុន ស្នាម និងស្បែកខ្មៅស្រអាប់។ ដូច្នេះហើយ ដើម្បីការពារ ក៏ដូចជាបង្ការបញ្ហាទាំងអស់នេះ អ្នកគួរតែសាកល្បងជាមួយនឹងវិធីធម្មជាតិងាយៗ អ្នកនឹងឆាប់ទទួលបានលទ្ធផលដូចបំណង។

ធាតុផ្សំៈ

  • ទឹកដោះគោយ៉ាងអួ ១ស្លាបព្រាបាយ (ដើម្បីធ្វើឲ្យស្បែកមានសំណើម និងបំផ្លាញបាក់តេរីដែលធ្វើឲ្យកើតមុន)។
  • ម្សៅរមៀត ១ភាគ៤ក្នុងមួយស្លាបព្រាកាហ្វេ(ដើម្បីកាត់បន្ថយការឈឺចាប់ ព្យាបាលមុន ប្រឆាំងនឹងការរលាក)។
  • ក្រូចឆ្មារ ១ចំហៀង(ដើម្បីធ្វើឲ្យស្បែកភ្លឺថ្លា និងការបន្ថយស្នាម)។

របៀបអនុវត្តៈ
១.លាយធាតុផ្សំទាំងអស់នេះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
២.បន្ទាប់មកលាបនៅលើផ្ទៃមុខថ្នមៗ ឲ្យសព្វកន្លែង។
៣.រងចាំប្រហែលជា ១០នាទី ទើបលាងជម្រះជាមួយនឹងទឹកធម្មតា។
សូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច ផ្ទៃមុខរបស់អ្នកនឹងប្រែជាស្រស់ស្អាតបន្តិចម្តងៗ ក្នុងរយៈពេល១ខែដំបូង៕

សូមទស្សនាវីដេអូខាងក្រោមៈ

ប្រភពៈ davidwolfe

មតិយោបល់