ព័ត៌មានសុខភាព

អ្នកពូកែគេងស្រម៉ុកកុំមើលរំលងអត្ថបទមួយនេះ

មូលហេតុនៃការគេងស្រម៉ុកត្រូវបានបង្កឡើងដោយសារតែរំញ័រនៃជាលិកា និងសាច់ដុំកើតឡើងលើផ្លូវដង្ហើម។ ជំងឺនេះកើតឡើងនៅពេលដែលសាច់ដុំបំពង់កសម្រាកច្រើន, ស្ទះផ្លូវដង្ហើម, ខ្វះអុកស៊ីសែនក្នុងឈាម ទើបណ្តោលឲ្យមានសំលេងស្រម៉ុកក្នុងអំឡុងពេលគេង។

ប៉ុន្តែប្រសិនបើអ្នកអនុវត្តធ្វើលំហាត់ប្រាណ ៥ជំហានតាមអនុសាសន៍របស់អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យសហរដ្ឋអាមេរិក បញ្ហាមួយនេះនឹងត្រូវដោះស្រាយបាន។

១. រុញអណ្តោតរបស់អ្នកទល់នឹងក្រអូមមាត់ខាងលើ ហើយទម្លាក់ចុះវិញឲ្យបាន ២០ដង។

២. រលាស់អណ្តោតផ្ទប់នឹងក្រអូមមាត់ខាងលើឲ្យបាន ២០ដង។

៣. ដាក់អណ្តោតចុះក្រាម រួចរុញឲ្យប៉ះនឹងធ្មេញមុខចំនួន ២០ដង។

៤. ប្រើម្រាមចង្អុលរុញចេញចូលត្រង់តំបន់ថ្ពាល់ទាំងសងខាងឲ្យបាន ១០ដង។

៥. ពេលបរិភោគអាហារសូមទំពារឲ្យបានម៉ត់ល្អ និងប្រើចលនាអណ្តោតក្រលៀសតាមក្រអូមមាត់មុននឹងលេបចូលក្នុងពោះ។

សូមព្យាយាមធ្វើលំហាត់ប្រាណទាំង ៥ជំហាននេះ បន្ទាប់ពីដុសធ្មេញ ឬក្នុងអំឡុងពេលទំនេរ។ អនុវត្តបែបនេះជារៀងរាល់ថ្ងៃអ្នកនឹងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕

snoring

មតិយោបល់