មានមនុស្សជាច្រើនដែលជួបនឹងបញ្ហាឈឺចាប់ ដោយសារតែក្រចកដុះចូលក្នុងសាច់ ហើយពួកគេតែងតែព្យាយាមឆ្កឹះ ឬកាត់ខ្វាលដល់គល់។ ប៉ុន្តែការធ្វើបែបនេះ នៅពេលដែលក្រចកដុះឡើងវិញម្តងទៀត អ្នកនឹងមានការឈឺចាប់ដដែល។
តើត្រូវធ្វើដូចម្តេច ដើម្បីដោះស្រាយបញ្ហាក្រចកដុះចូលសាច់នេះបានទៅ?
១. ដំបូងអ្នកត្រូវធ្វើឲ្យក្រចក និងស្បែកទន់ជាមុនសិន ដោយត្រាំជើងក្នុងទឹកក្តៅឧណ្ឌៗ ដែលមានសីតុណ្ហភាពមិនលើសពី ៣៧អង្សាសេ ។
២. នៅក្នុងទឹកក្តៅចំនួន ៥លីត្រនោះ អ្នកត្រូវចាក់ម្សៅ baking soda ចំនួន ៣ស្លាបព្រាចូល ហើយបន្ថែមអំបិលបន្តិចក៏បាន។
៣. នៅពេលត្រាំជើង អ្នកអាចប្រើជន្ទាសដែកឆ្កឹះឲ្យក្រចកចេញមកក្រៅស្បែកវិញ។
៤. បន្ទាប់មក អ្នកត្រូវញាត់សំឡីកប្បាយនៅចន្លោះរវាងស្បែក និងក្រចក។ តែមុននឹងដាក់សំឡីកប្បាសចូល អ្នកគួរតែប្រើក្រែមប្រឆាំងនឹងបាក់តេរីបន្តិច។ តែអ្នកត្រូវផ្លាស់ប្តូរសំឡីនេះក្នុងរយៈពេល ២៤ម៉ោង។
៥. ត្រូវធ្វើសកម្មភាពបែបនេះរយៈពេល ១៥ថ្ងៃ ត្រចករបស់អ្នកនឹងលែងដុះចូលសាច់ម្តងទៀតហើយ។
ប៉ុន្តែប្រសិនបើជើងរបស់អ្នកឆ្លងមេរោគឈឺចាប់ខ្លាំង ឬមានខ្ទុះនៅក្នុងក្រចក គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យ៕
មតិយោបល់