ភ្នំពេញៈ ស្ពានជ្រោយចង្វារចាស់ ដែលទទួលរងការខូចខាត់ និងចាស់ ទ្រុឌទ្រោមយ៉ាងខ្លាំង នោះគ្រោងនឹង ជួសជុសស្តារឡើងវិញ នៅក្នុងខែ មករាខាងមុខនេះ។
បើតាមគម្រោងនឹង ប្រើប្រាស់រយៈពេល នៃការស្តារឡើងវិញ ក្នុងរយៈពេល ២ឆ្នាំរួមនិង ការចំណាយថវិកា ចំនួន៣៣លាន ដុល្លារអាមេរិក ដោយចាប់ផ្តើម ចាប់ពី ខែមករា ឆ្នាំ២០១៧ ដល់ពាក់កណ្តាល ខែមករា ឆ្នាំ២០១៩។ ប៉ុន្តែ នៅក្នុងអំឡុងពេល នៃការជួសជុលនេះ មិនអនុញ្ញាតឲ្យមានមធ្យោបាយ គ្រប់ប្រភេទ ឆ្លងកាត់ឡើយ ។
នេះបើតាមការ បង្ហាញឲ្យដឹង ក្នុងកិច្ចកិច្ចប្រជុំមួយ ជាមួយគណៈកម្មការ អន្តរក្រសួង ដោះស្រាយផលប៉ះពាល់ ដោយសារគំរោងស្តារឡើងវិញ ស្ពានជ្រោយ ចង្វារចាស់( ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ) ស្ថិតក្រោម ហិរញ្ញប្បទាន សហប្រតិបត្តិការ ពីប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី១០ សីហាឆ្នាំ២០១៦ ក្រោមអធិបតីលោកឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
មន្ត្រីសាលារាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំនោះបានឲ្យដឹងថា គំរោងស្តារឡើងវិញនេះ ចំណាយថវិកាអស់ចំនួន ៣៣លានដុល្លាអាមេរិក ដោយចាប់ផ្តើម ជួសជុលឡើងវិញ ចាប់ពីខែមករា ឆ្នាំ២០១៧ តទៅនិងត្រូវបញ្ចប់ ជាស្ថាពរ នៅពាក់កណ្តាល ខែមករា ឆ្នាំ២០១៩ ហើយក្នុង អំឡុងពេល នៃការជួសជុលនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាត ឲ្យយានយន្ត គ្រប់ប្រភេទឆ្លងកាត់ឡើយ។
គួរបញ្ជាក់ផងដែរថា ស្ពានជ្រោយចង្វារចាស់ បានទទួលរងការ ខូចខាត និងទាមទារ ឲ្យមានការជួសជុលឡើងវិញ ជាយូរមកហើយដែរប៉ុន្តែ ដោយស្ថានភាពចរាចរណ៍ ស្ទះខ្លាំងពេក ទើបបានពន្យា ពេលរហូតមកដល់ពេលនេះ៕
មតិយោបល់