នរណាៗក៏ធ្លាប់កើតមុនដែរ គ្រាន់តែអ្នកខ្លះកើតតិច ហើយអ្នកខ្លះទៀតកើតច្រើន គឺអាស្រ័យទៅលើប្រភេទនៃស្បែកខុសៗគ្នា។ ប៉ុន្តែស្បែកមុខដែលមានជាតិខ្លាញ់ច្រើន ងាយទទួលរងបញ្ហាកើតមុនក្បាលខ្មៅ ឬមុនក្បាលសច្រើនជាងគេ។ តើមានវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហានេះបានទៅ?
អ្នកមិនចាំបាច់ចំណាយលុយទិញផលិតផលថ្លៃនោះទេ គ្រាន់តែព្យាយាមអនុវត្តវិធីធម្មជាតិខាងក្រោមនេះ ផ្ទៃមុខរបស់អ្នកនឹងប្រែជាស្រស់ស្អាតឡើងវិញ។
ប៉េងប៉ោះ៖ ផ្លែរុក្ខជាតិមួយប្រភេទនេះ មានអនុភាពក្នុងការសម្លាប់មេរោគ និងកម្ចាត់មុនយ៉ាងពូកែ។ អ្នកគ្រាន់តែយកប៉េងប៉ោះតូចល្មមហាន់ស្តើងៗ រួចម៉ាស្សាថ្នមៗពេញផ្ទៃមុខមុនពេលចូលគេង។ សូមទុកចោលពេញមួយយប់ ហើយលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗនៅព្រឹកឡើង។
ក្រូចឆ្មា៖ ដំបូងត្រូវលាងផ្ទៃមុខឲ្យស្អាតជាមុនសិន បន្ទាប់មកយកក្រូចឆ្មាមួយផ្លែច្របាច់យកទឹក ហើយបន្ថែមអំបិលបន្តិច។ ក្រោយពីលាយល្បាយនេះបញ្ចូលគ្នា អ្នកត្រូវអនុវត្តនៅលើតំបន់រងគ្រោះ និងទុករយៈពេល ២០នាទី។ ចុងក្រោយត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
ដំឡូងបារាំង៖ កិនដំឡូងបារាំងឲ្យក្លាយជាល្បាយ បន្ទាប់មកលាបត្រង់កន្លែងដែលមានបញ្ហា។ ក្រោយពេល ១៥នាទី ត្រូវលាងសម្អាតជាមួយនឹងទឹកធម្មតា។
វិធីទាំង ៣ខាងលើនេះអ្នកអាចប្រើមួយណាក៏បាន ប៉ុន្តែត្រូវអនុវត្តឲ្យបានទៀងទាត់ បញ្ហាមុននឹងបាត់ទៅបន្តិចម្តងៗរហូតទាល់តែអស់៕
មតិយោបល់