ព័ត៌មានសុខភាព

វិធីបំផ្លាញខ្លាញ់ក្បាលពោះ ឲ្យរាបស្មើយ៉ាងឆាប់បំផុត

បរទេសៈ ដោយសារតែគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការហាត់ប្រាណ បូករួមទាំងភាពខ្ជិលច្រអូសទៀតនោះ ធ្វើឲ្យមនុស្សភាគច្រើនជួបប្រទេះនូវបញ្ហាធាត់ដុះក្បាលពោះ។ ម្យ៉ាងទៀតជំងឺធាត់នេះ នឹងធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរដល់សុភាព ប្រសិនបើអ្នកមិនអើពើ។ ប៉ុន្តែឥឡូវនេះអ្នកអាចសាកល្បងប្រើ វិធីសាស្ត្របែបធម្មជាតិ បានព្រោះវាមិនត្រឹមតែអាចសម្រកទម្ងន់យ៉ាងឆាប់រហ័សនោះទេ ថែមទាំងផ្តល់នូវសារធាតុចិញ្ចឹម ដែលជួយកែលម្អរសុខភាពទូទៅរបស់អ្នកថែមទៀត។
របស់ផ្សំ៖

– ទឹក ១កែវ
– ទឹកប្រទាលកន្ទុយក្រពើ ២ ទៅ ៣ស្លាបព្រាបាយ
– ម្សៅខ្ញី ១ស្លាបព្រាកាហ្វេ
– ទឹកឃ្មុំ ១ស្លាបព្រាបាយ
– ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ

ការរៀបចំ៖
ចាប់ផ្តើមលាយទឹកប្រទាលកន្ទុយក្រពើ ជាមួយនឹងទឹកស្អាតជាមុនសិន បន្ទាប់មកបន្ថែម ទឹកក្រូចឆ្មា, ម្សៅខ្ញី, ទឹកឃ្មុំ ហើយកូរឲ្យសព្វ។ ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកគួរតែទទួលទាននៅពេលព្រឹក មុនពេលញ៉ាំអាហារ កន្ទះម៉ោង។ សូមព្យាយាមទទួលទានរាល់ថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍ អ្នកនឹងឃើញលទ្ធផលជាមិនខាន៕

វិធីសម្រកទម្ងន់

មតិយោបល់