ណាមីប៊ីៈ រដ្ឋាភិបាលប្រទេសណាមីប៊ី នឹងមិនជួលមនុស្សឲ្យធ្វើការផ្នែកសេវាកម្មស៊ីវិល ១៥,០០០នាក់ទេ ដើម្បីសន្សំលុយទុកជួយសង្គ្រោះដល់ប្រជាពលរដ្ឋទទួលរងគ្រោះរាំងស្ងួតនៅឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មានស៊ីហួចុះផ្សាយនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦។
ការហាមប្រាមនៃការចាត់តាំងរៀបចំផ្នែកសេវាកម្មស៊ីវិល នេះត្រូវបានប្រកាស់ដោយរដ្ឋមន្ត្រី លោក Calle Schlettwein ដើម្បីផ្ញើសារទៅក្រសួង និង នាយកដ្ឋានរដ្ឋាភិបាលទាំងអស់នៅដើមខែសីហានេះ។
ប្រជាពលរដ្ឋប្រមាណ ៧០០.០០០ ត្រូវការ ការជួយសង្គ្រោះដោយសារគ្រោះរាំងស្ងួត ហើយក្នុងចំណោមនោះ មានប្រជាជន ៥០០.០០០ ត្រូវការជំនួយបន្ទាន់។
នាយករដ្ឋមន្រ្តី លោក Saara Kuungogelwa-Amadhila បាននិយាយថា ប្រទេសណាមីប៊ីត្រូវការប្រហែល ៤៥លានដុល្លារ U.S សម្រាប់ការផ្តល់ជំនួយសង្គ្រោះគ្រោះរាំងស្ងួតរហូតដល់ខែមីនាឆ្នាំ ២០១៧ នៅមុនពេលថវិកាថ្មីនេះនឹងត្រូវបានរៀបចំ៕
មតិយោបល់