នៅពេលដែលមានករណីរលូតកូនកើតឡើង ក្តីសង្ឃឹមរបស់អ្នកម្តាយដែលចង់ចិញ្ចឹមបីបាច់កូននឹងប្រែទៅជាអាសារបង់ ហើយជីវិតរបស់ពួកគេនឹងពោរពេញទៅដោយភាពសោកស្តាយ។
ការរលូតកូនអាចកើតឡើងដោយសារមូលហេតុមួយចំនួនដូចជា សុខភាពមិនល្អ, ការឆ្លងមេរោគ, ការរងរបួស, អាយុរបស់អ្នកម្តាយ, ភាពមិនប្រក្រតីនៃស្បូន, អតុល្យភាពអ័រម៉ូន.ល.។
ប៉ុន្តែខាងក្រោមនេះ គឺជាជំនឿ ៣យ៉ាង ដែលមនុស្សជាច្រើនមានការយល់ខុស អំពីការរលូតកូន៖
ទី១៖ មនុស្សភាគច្រើនគិតថា ប្រសិនបើស្ត្រីទទួលរងបញ្ហារលូតកូនម្តងហើយ នាងច្បាស់ជារលូតកូនម្តងទៀត ហើយមិនអាចបង្កើតកូនបានរហូត។
នេះជារឿងមិនពិតទេ អ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រសិនបើស្ត្រីជួបនឹងបញ្ហារលូតកូនក្នុងអំឡុងពេលមានផ្ទៃពោះដំបូង នាងនឹងមិនមានហានិភ័យខ្ពស់ក្នុងការរលូតកូនជាលើទីពីរឡើយ។
ទី២៖ មនុស្សស្រីដែលមានសញ្ញា ឬហូរឈាមច្រើនដងក្នុងអំឡុងពេលមានផ្ទៃពោះ មានន័យថា នាងត្រូវរលូតកូន។
ទោះជាយ៉ាងណា សញ្ញា និងការហូរឈាមតាមទ្វារមាសក្នុងអំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា ជាពិសេសក្នុងត្រីមាសដំបូង។ អ្នកអាចទៅពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ ប្រសិនបើការហូតឈាមនេះធ្ងន់ធ្ងរ និងយូរពេក។
ទី៣៖ មនុស្សជាច្រើនជឿថា យ៉ាងហោចណាស់រងចាំ ៣ ទៅ ៦ខែ ក្រោយពីការរលូតកូន ទើបអាចយកកូនម្តងទៀតបាន។
ការសិក្សាថ្មីមួយបានបង្ហាញថា វាមិនមានគ្រោះថ្នាក់នោះទេសម្រាប់ស្ត្រីដែលព្យាយាមយកកូនជាថ្មីម្តងទៀត បន្ទាប់ពីមួយខែនៃការរលូតកូន ប្រសិនបើនាងបានត្រៀមអារម្មណ៍ និងរាងកាយរួចរាល់ហើយ។
ប៉ុន្តែយកល្អ អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់បន្ទាប់ពីរលូតកូន ដើម្បីអាចដោះស្រាយបញ្ហាផ្សេងៗបានច្រើន៕

មតិយោបល់