ភ្នំពេញៈ តារាសម្ដែង កញ្ញា ម៉ៅ គឹមធីតា ត្រូវបានម្ចាស់ ផលិតកម្ម ជា ឈីម មេឌា ដកតំណែងកណ្តាលទី ព្រោះតែមិនគោរពពេលវេលា និង កុហកច្រើនពេក ដែលជាហេតុធ្វើឲ្យលោក ជា ឈីម អ្នកដឹកនាំសម្ដែង និងជាម្ចាស់ផលតកម្មខាងលើ ក្តៅឈួលចុងច្រមុះ តែម្តង។
លោក ជា ឈីម បានប្រាប់ Post News ឲ្យដឹងថា មូលហេតុដែលឈានដល់ផ្ទុះកំហឹង ដោយសារតែ បញ្ហាតួសំដែងនាងមិនមានការទទួលខុសត្រូវដោយមិនគោរពពេលវេលានិងការសន្យា។ក្រុមការងារតម្រូវចេញថតនៅភ្នំស្រង់ថតបានមួយថ្ងៃហើយត្រូវគេងមួយយប់ តែនាងត្រលប់មកវិញមុនគេដោយសន្យាថាត្រូវត្រលប់ទៅថតនៅព្រឹកស្អែកវិញ។
ផលិតករវ័យ ៥៧ឆ្នាំ បានបន្តថា លុះព្រឹកស្អែកក្រុមការងារនិងតួសំដែងផ្សេងៗបានត្រៀមលក្ខណសព្វគ្រប់រង់ចាំនាងមិនបានមកតាមសន្យា ក្រោយមកអ្នកចាត់ការទូទៅបានទូរស័ព្ទទៅតែនាងបានបិទទូរស័ព្ទ ធ្វើអោយក្រុមការងារត្រូវខាតពេលវេលានិងលុយកាក់ ហើយក្រុមការងារក៏ត្រូវរំសាយ
ដោយមិនបានថត។នេះជាលើកទី១។
ផលិតករដដែលថា «១សប្តាហ៍នេះ នាង( ម៉ៅ គឹមធីតា) បានបោកគ្រាប់បោកខ្ញុំ ២ដងហើយ ខ្ញុំពិតជាខឹងខ្លាំងណាស់ ព្រោះថាសាច់រឿង “អស្ចារ្យណាស់សំណព្វចិត្តខ្ញុំ” ដែលជារឿងភាគ មានជាង ៣០ភាគ ដោយ ១០ថ្ងៃទៀត ថតចប់ហើយ តែនាងបោកគ្រាប់បែកតែម្តង ចឹងខ្ញុំអាចគិតថា ប្តឹង ឬមិនប្តឹង ពេលរឿងនេះថតចប់នោះ» ។ ម្យ៉ាងវិញទៀត នាង( ម៉ៅ គឹមធីតា) ជាតួឯក ក្នុងរឿងនេះផង ចឹងធ្វើឲ្យប៉ះពាល់ដល់សាច់រឿងលោកយ៉ាងខ្លាំង ដែលត្រូវផ្លាស់ប្តូរ និងថតឡើងវិញ ។ នេះជាសម្តី ផលិតករខាងលើ បានបន្ថែម។
លោក ជា ឈីម បានបន្ថែមថា លុះលើកនេះក្រុមការងារបានណាត់គ្នាត្រូវថតជាថ្មីនាងតួសំដែងម្នាក់នោះក៏យល់ព្រមទទួលដោយផ្ដល់ថ្ងៃថតអោយក្រុមការងារខ្ញុំ ។លុះដល់ថ្ងៃត្រូវចេញថតក្រុមការងារចេញដំណើរ ស្រាប់តែនាងទូរស័ព្ទមកប្រាប់ថានាងជាប់រវល់មិនបានថតអោយខ្ញុំវិញ ។
សិល្បៈទី៧របស់យើងកំពុងតែងើបឡើងវិញតែនាងបែជាមកជាន់ពន្លិចក្នុងចរឹកបោកប្រាស់ផលិតករទៅវិញ.?សូមបងប្អូនជួយពិចារណានូវអត្តចរឹកតួសំដែងឈ្មោះ នាងម៉ៅ គឹមធីតា នេះមើល ថាតើនាងមកបំផ្លាញសិល្បៈឬក៏មកយកសិល្បៈជាឈ្នាន់ ?



មតិយោបល់