ព័ត៌មានសុខភាព

តូចចិត្តនឹងបញ្ហាសក់បែកចុងសំពីងសំពោងមែនទេ? សាករូបមន្តមួយនេះ

កង្វះសារធាតុចិញ្ចឹម ឬខ្វះការថែទាំងឲ្យបានត្រឹមត្រូវ គឺជាមូលហតុចម្បងដែលបណ្តោលឲ្យសក់ខូចបែកចុង។ សក់បែកចុងនេះមានសភាពស្ងួតបាស់ៗអាក្រក់មើលខ្លាំងណាស់ ជាពិសេសចំពោះសុភាពនារីតែម្តង។ ដំណោះស្រាយជាបណ្តោះអាសន្នពួកគេតែងតែកាត់ចុងចោលបន្តិចម្តងៗ ប៉ុន្តែអ្នកត្រូវចាំថាទោះកាត់ចោលដល់គល់ក៏នៅតែបែកចុងដដែល ប្រសិនបើមិនបានធ្វើព្យាបាលនោះទេ។

បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា បញ្ហាសក់ស្ងួតបែកចុងអាចដោះស្រាយបានដោយប្រើប្រាស់ផ្លែប៊ឺរ។ ប៊ឺរ ជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អាមីនូ មានសមត្ថភាពអាចជួយជួសជុលសក់បែកចុង និងបង្កើនសុខភាពសក់ឲ្យមានជីវិតជីវ៉ាឡើងវិញ។

ធាតុផ្សំ៖

  • ផ្លែប៊ឺរទុំ ១ផ្លែ (ពុះយកសាច់)
  • សាច់ផ្លែល្ហុងទុំចំនួន ២ស្លាបព្រាបាយ

របៀបអនុវត្ត៖
១.ចាប់ផ្តើមលាយធាតុផ្សំទាំងពីរមុខនេះនៅក្នុងកូនចានមួយរហូតក្លាយជាល្បាយម៉ត់ល្អ។
២.បន្ទាប់មក លាបនៅលើសក់ និងស្បែកក្បាលឲ្យសព្វ។
៣.អ្នកត្រូវរងចាំឲ្យស្ងួត ឬរយៈពេល ៣០នាទីដើម្បីឲ្យល្បាយនេះជ្រាបចូលក្នុងសរសៃសក់ និងស្បែកក្បាល។
៤. ចុងក្រោយអ្នកត្រូវលាងជម្រះដោយប្រើទឹកក្តៅឧណ្ឌៗ។
៥.ក្នុងមួយសប្តាហ៍អ្នកត្រូវអនុវត្តឲ្យបានយ៉ាងតិចបំផុត ២ដង វានឹងជួយស្តារសក់ខូចឲ្យត្រលប់មកស្រស់ស្អាតដូចដើមវិញ៕

ប្រភព៖ boldsky

មតិយោបល់