ម៉ាទ្បេស៊ី: ប៉ូលិសម៉ាឡេស៊ី បានចាប់ខ្លួនពួកសកម្មប្រយុទ្ធ ៩ ក្នុងនោះរួមទាំងជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹង ការវាយប្រហារគ្រាប់បែកដៃមួយ ដែលរដ្ឋអ៊ីស្លាម បានអះអាងថា បានធ្វើក្នុងក្លិបរាត្រីនៅជាយក្រុងគូឡាឡាំពួ កាលពីខែមិថុនា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។
ជនជាតិម៉ាឡេស៊ីម្នាក់ ដែលគេស្គាល់ថា ជាសកម្មប្រយុទ្ធ នៅក្នុងប្រទេសស៊ីរី លោក Muhammad Wanndy Muhammad Jedi បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រុមសកម្មប្រយុទ្ធ បានអនុវត្តការវាយប្រហារកាលពីថ្ងៃទី ២៨ ខែមិថុនានៅក្លិបរាត្រី ក្នុងសង្កាត់ Puchong ដែលបណ្ដាលឲ្យ មនុស្ស ៨នាក់រងរបួស។
អគ្គអធិការប៉ូលិស លោក Khalid Abu Bakar បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា បុរសជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងការវាយប្រហារនេះ ត្រូវបានចាប់ខ្លួននៅរដ្ឋភាគខាងជើង Kelantan ។
លោក Khalid បានបន្ថែមថា ក្នុងនោះជនបរទេសបីនាក់ ជាអតីតយោធា ត្រូវបានគេចាប់ខ្លួនផងដែរ នៅក្នុងទីក្រុងកូឡាឡាំពួរ បន្ទាប់ពីពួកគេប្រើឯកសារធ្វើដំណើរក្លែងក្លាយ និងគម្រោងការវាយប្រហារ លើមជ្ឈិមប្រទេស។
គួរបញ្ជាក់ដែរថា អាជ្ញាធរម៉ាឡេស៊ីភាគច្រើន បានត្រៀមខ្លួនរួចជាស្រេច ចាប់តាំងពីពួកសកម្មប្រយុទ្ធ IS បានវាយប្រហារប្រដាប់អាវុធ នៅរាជធានីជិតព្រំដែន ប្រទេសឥណ្ឌូនេស៊ី កាលពីខែមករា៕
មតិយោបល់