ព័ត៌មានជាតិ

SIENNA ម្ចាស់ស្រវឹងធ្លាក់ភ្នែកបើកបុកអាហារដ្ឋាន «វែងលី» ខូចខាតម៉ូតូ២គ្រឿង និងសម្ភារៈមួយចំនួនស្ទើរទាំងស្រុង (មានវីដេអូ)

ភ្នំពេញ: បុរសម្នាក់ស្រវឹងបើករថយន្ដ SIENNA  បុកជាមួយរថយន្ដមួយគ្រឿងទៀតមិនស្គាល់ម៉ាក ហើយក៏ជ្រុលចង្កូតទៅបុកចូលផ្ទះបើកអាហារដ្ឋានយីហោ «វែងលី» បណ្ដាលឲ្យខូចខាតម៉ូតូ២គ្រឿង និងសម្ភារ:នៅខាងក្នុងខ្ទេចស្ទើរទាំងស្រុង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង១០នាទីយប់ឈានចូល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ១៦៣ កែង និងផ្លូវលេខ ៤៣២ ត្រង់ចំណុចស្តុបជិតផ្សារទួលទំពូង សង្កាត់ទួលទំពុង ១ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដ SIENNA មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-8209 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ រថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង បុកចំពាក់កណ្ដាលរថយន្ដSIENNA ខាងលើ បណ្ដាលរ៉េចង្កូតទៅបុកបុកចូលផ្ទះបើកអាហារដ្ឋាន «វែងលី» រងការខូចខាតម៉ូតូ៤គ្រឿង និងសម្ភារ:មួយចំនួនខ្ទេចស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុរថយន្ត SIRNNA ត្រូវបានស្ទួចទៅការិយាល័យនគរបាលចរាចរណ៍ក្រុងភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

photo_2016-08-15_09-18-28

photo_2016-08-15_09-18-30

photo_2016-08-15_09-18-31

photo_2016-08-15_09-18-32

photo_2016-08-15_09-18-34

photo_2016-08-15_09-18-36

photo_2016-08-15_09-18-37

photo_2016-08-15_09-18-39

photo_2016-08-15_09-18-40

មតិយោបល់