សូម៉ាលី់ៈ កងកម្លាំងពិសេស U.S បានសម្លាប់ពួកសកម្មប្រយុទ្ធ អាល់សាបាអាប ៣០នាក់នៅភាគខាងត្បូង ប្រទេសសូម៉ាលី រួមទាំងមេបញ្ជាការជាន់ខ្ពស់ផងដែរ ក្នុងអំឡុងពេលប្រតិបត្ដិការសន្ដិសុខដាច់ដោយឡែក ចំនួនពីរនៅភាគខាងត្បូងប្រទេសសូម៉ាលីក្នុងរយៈពេលបួនថ្ងៃចុងក្រោយនេះ។នេះយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦។
ប្រភពស្និទ្ធនឹងកងទ័ពរដ្ឋាភិបាល បានប្រាប់ស៊ីនហួកាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី ១០ និង ១៣ ខែសីហា ដោយបានកំណត់គោលដៅលើក្រុមបះបោរនៅក្នុងទីក្រុង Sakow នៅតំបន់មជ្ឈឹម Middle Jubba ។
សមាជិកជាន់ខ្ពស់នៃក្រុមភេរវកម្មនោះត្រូវបានគេសម្លាប់ ប៉ុន្តែប្រភពសុំបដិសេធមិនបង្ហាញអត្តសញ្ញាណដល់ស៊ីនហួតាមទូរស័ព្ទឡើយ។
លោកបាននិយាយថា មេដឹកនាំក្រុម Al-Shabaab នៅទីក្រុង Abu Ubeida ត្រូវបានសង្ស័យថាត្រូវបានសម្លាប់ ឬចាប់បានក្នុងកំឡុងពេលប្រតិបត្តិការនេះ។
ជំនួយការរបស់លោក៣នាក់ រួមបញ្ចូលទាំងអ្នកនាំពាក្យរបស់ក្រុម លោក Abu Mus’ab និងម្នាក់ផ្សេងទៀតបានកំណត់អត្តសញ្ញាណថាជា លោកAbu Omar គឺស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់៕
មតិយោបល់