ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចុះចាប់ជនបរទេសចំនួន១៩១នាក់ ពីបទលួចឆ្លងដែនដោយខុសច្បាប់

ភ្នំពេញៈ នាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងមហាផ្ទៃដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចុះប្រតិបត្តិការក្នុងការដ្ឋាន Sino Great Wall នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនបរទេសចំនួន១៩១នាក់ ក្នុងនោះមាន២០នាក់ ជាជនជាតិចិន និងម្នាក់ជាជនជាតិវៀតណាម ដោយសមត្ថកិច្ចធ្វើការឆែកឆេរមិនមានលិខិតឆ្លងដែន ហើយមកស្នាក់នៅ និងធ្វើជាកម្មករសំណង់។

ក្រោយពីឃាត់ខ្លួនជនបរទេសទាំងអស់កំពុងស្ថិតក្រោមការត្រួតពិនិត្យ ឯកសារ លិខិតឆ្លងដែន ទិដ្ឋាការ និងសៀវភៅការងារ ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍៕

photo_2016-08-16_08-32-42photo_2016-08-16_08-32-45photo_2016-08-16_08-32-49photo_2016-08-16_08-32-53photo_2016-08-16_08-34-31photo_2016-08-16_08-34-33photo_2016-08-16_08-34-34photo_2016-08-16_08-34-36photo_2016-08-16_08-34-38photo_2016-08-16_08-34-41photo_2016-08-16_08-34-42photo_2016-08-16_08-34-45photo_2016-08-16_08-34-46photo_2016-08-16_08-34-48

មតិយោបល់