បរទេសៈ ក្នុងដំណាក់កាលមានផ្ទៃពោះ ស្ត្រីត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុត ទាំងសកម្មភាពដេក, ដើរ, អង្គុយ, ឈរ នឹងពេលធ្វើដំណើរផងដែរ។
បើយោងតាមអ្នកជំនាញបង្ហាញថា ស្ត្រីមានផ្ទៃពោះ ៣២,៨០០នាក់ បានរងរបួសដោយសារតែកង្វះសុវត្ថិភាពពេលជិះរថយន្ត ហើយភាគច្រើនពួកគេតែងតែរលូតកូន។ ហេតុនេះហើយ អ្នកជំនាញបានចែករំលែកគន្លឹះមួយចំនួន ដែលស្ត្រីមានផ្ទៃពោះគួរតែស្វែងយល់ ដើម្បីធានាសុវត្ថិភាពពេលជិះរថយន្ត។
១. ដាក់ខ្សែក្រវ៉ាត់កុំឲ្យលើចំពោះ
ភាគច្រើននៃស្ត្រីមានផ្ទៃពោះតែងតែប្រើខ្សែក្រវ៉ាត់ខុស ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។
វិធីដែលល្អបំផុតគឺ ខ្សែក្រវ៉ាខាងលើត្រូវដាក់នៅចន្លោះដើមទ្រូងទាំងគូរ ខណៈដែលខ្សែខាងក្រោមត្រូវឲ្យផុតក្បាលពោះ។ ធ្វើបែបនេះទើបមិនប៉ះពាល់ដល់ទារក។
២. ហាមធ្វើជាតៃកុង
ដោយសារតែពោះរបស់អ្នកកាន់តែធំ ធ្វើឲ្យពិបាកក្នុងការកាច់ចង្កូតណាស់ ហើយចង្កូតងាយជល់នឹងពោះរបស់អ្នក នៅពេលដែលមានឧបសគ្គត្រូវជាន់ហ្វ្រាំងជាបន្ទាន់។ ដូច្នេះអ្នកគួរតែជៀសវាងធ្វើជាតៃកុងពេលធ្វើដំណើរ។
៣. កុំអង្គុយខិតទៅមុខពេក
ដំបូងអ្នកត្រូវដាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវពេលដែលធ្វើដំណើរ បន្ទាប់មកមិនត្រូវអង្គុយខិតទៅមុខឃ្លាតពីកៅអ៊ីពេកនោះទេ។ ព្រោះវាអាចដាក់សម្ពាធលើពោះកាន់តែខ្លាំង ធ្វើឲ្យប៉ះពាល់ដល់ទារក។
ទាំងអស់នេះហើយ គឺជាហេតុផលដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតនៅពេលជិះរថយន្ត ដើម្បីសុវត្ថិភាពកូនក្នុងផ្ទៃរបស់អ្នក៕
មតិយោបល់