បរទេសៈ សួត គឺជាសរីរាង្គដ៏សំខាន់ដែលមានមុខងារ ច្រោះកាបូនឌីអុកស៊ីតពីខ្យល់ដែលយើងដកដង្ហើម មុនពេលវាបញ្ចូនទៅដល់សរសៃឈាម។ បើសិនសួតដំណើរការមិនល្អ ឬប្រសិនបើសួតខូចមុខងារវិញនោះ ផ្លូវដង្ហើមនឹងរងទុក្ខធ្ងន់ ហើយអាចជួបហានិភ័យគ្រោះថ្នាក់ដល់ជីវិតថែមទៀត។
បច្ចុប្បន្ននេះមានការផ្សព្វផ្សាយស្ទើរគ្រប់ទីកន្លែងបានព្រមាន អំពីផលអាក្រក់នៃផ្សែងបារីដែលបណ្តោលឲ្យខូចសួត។ តែទោះជាយ៉ាងណា មានរឿងមួយចំនួនទៀតដែលអ្នកធ្វើនៅក្នុងផ្ទះ តែអាចប៉ះពាល់អវិជ្ជមានដល់សួតដូចគ្នា។
១.សម្អាតកម្រាលព្រំ៖ កម្រាលព្រំក្រាស់ៗ អាចជាកន្លែងផ្ទុកបាក់តេរី និងភាគល្អិតធូលីជាច្រើន ប្រសិនបើអ្នកមិនបានស្អាតជាទៀងទាត់ទេ អ្នកអាចនឹងមានហានិភ័យនៃជំងឺផ្លូវដង្ហើម និងខូចសួត។
២.សម្អាតគ្រឿងសង្ហារឹម៖ គ្រឿងសង្ហារឹម និងរូបចម្លាក់ដែលធ្វើពីឈើ សម្បូរទៅដោយធូលីដីដែលអាចបង្កឲ្យមានបញ្ហាអាឡែស៊ី, ជំងឺផ្លូវដង្ហើម ហើយករណីធ្ងន់ធ្ងរអាចបណ្តោលឲ្យខូចសួត ប្រសិនបើអ្នកស្រូបចូលក្នុងខ្លួនច្រើន។
៣.ប្រើម៉ាស៊ីនសម្អាតធូលី៖ កំទេសកម្ទីធូលីជាច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងម៉ាស៊ីសម្អាតនេះ ហើយវាអាចហុយចូលតាមច្រមុះរបស់អ្នក ដែលបង្កឲ្យខូចសួតខណៈដែលកំពុងប្រើប្រាស់។
៤.ជូតសម្អាតឥដ្ឋ៖ ផ្សតិដែលដុះលើជញ្ជាំង, បន្ទប់ទឹក អាចបង្កឲ្យអាឡែកស៊ីផ្លូវដង្ហើម ដែលនាំឲ្យខូចមុខងារសួត និងជំងឺហឺត។
៥.ប្រើថ្នាំសម្លាប់សត្វល្អិត៖ ប្រសិនបើអ្នកប្រើថ្នាំសម្លាប់សត្វល្អិតជាញឹកញាប់ អ្នកនឹងជួយហានិភ័យនៃជំងឺសួតដោយខ្លួនឯង។ សារធាតុគីមីដែលមាននៅក្នុងថ្នាំសម្លាប់សត្វល្អិត អាចបំពុលអ្នកបាន។
៦.លាបថ្នាំផ្ទះ៖ ថ្នាំលាបផ្ទះ អាចមានសារធាតុគីមី និងសារធាតុបង្កមហារីកកម្រិតខ្ពស់ ហេតុនេះអ្នកមិនគួរលាបថ្នាំផ្ទះញឹកញាប់ពេកទេ ព្រោះវាអាចជាឱកាសនៃការខូចសួត។
៧.ប្រើទឹកលាងបង្គន់៖ ទឹកលាងចានបង្គន់មានផ្ទុក ក្លរីន ឬអាម៉ូញាក់ ដែលគេប្រើដើម្បីសម្អាតបន្ទប់ទឹក, ឬឥតការ៉ូ ប៉ុន្តែវាអាចបង្កឲ្យប៉ះពាល់ដល់កោសិកាសួត ហើយអាចបង្កឲ្យមានជំងឺហឺត។
អាស្រ័យនេះហេតុ មុនពេលធ្វើសកម្មភាពទាំងនេះ អ្នកគួរតែប្រើម៉ាសបិទច្រមុះ នឹងមាត់ឲ្យជិត ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព៕
មតិយោបល់