ព័ត៌មានបច្ចេកវិទ្យា

Facebook បង្កើតហ្គេមថ្មីផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការចំណាយ

អាមេរិក៖ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានសហការជាមួយនឹង Unity ដែលជាក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយ​ ដើម្បីបង្កើតហ្គេមថ្មី សម្រាប់អ្នកប្រើប្រាស់​ Facebook កម្សាន្ត ខណៈដែលបច្ចុប្បន្ន​តួលេខនៃអ្នកលេងហ្គេម​នៅលើ Facebook មាន​ចំនួន ៦៥០លាននាក់ ជារៀងរាល់ថ្ងៃ។

កិច្ចសហការរវាងក្រុមហ៊ុនយក្សទាំងពីរនេះ នឹងផលិតនូវហ្គេមដ៏អស្ចារ្យ ប្លែក ព្រមទាំអាចលេងបានស្ទើរតែគ្រប់ platform ទាំង​អស់ ជាពិសេសគឺលេងបានដោយផ្ទាល់នៅលើ Facebook តែម្ដង។ បើតាមការបញ្ជាក់ពីតំណាង Facebook បានឲ្យដឹងថា ការសហការជាមួយនឹងក្រុមហ៊ុន Unity គឺដើម្បីកាត់បន្ថយការចំណាយទៅលើ​​ក្រុមផលិតហ្គេម (Game Developers) ដែល​កាលពីឆ្នាំ ២០១៥ ចំណាយអស់ ២.៥ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា Facebook បច្ចុប្បន្នជាបណ្ដាញសង្គមយក្ស ដែលមានអ្នកប្រើប្រាស់រហូតដល់ ១.៧ពាន់លាននាក់ ពោល​គឺស្មើនឹង ១ភាគ៧នៃប្រជាជននៅទូទាំងពិភពលោក៕

Facebook create game

មតិយោបល់