ជំងឺទឹកនោមផ្អែម កំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័ស នៅទូទាំងពិភពលោក ជាពិសេសនៅតាមបណ្តោលប្រទេសកំពុងតែអភិវឌ្ឍន៍។
បើយោងតាមអង្គការពិភពលោក WHO បានបង្ហាញថា ជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោកបានកើនឡើង ៥៤ភាគរយ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ ២០១៥ មានមនុស្សពេញវ័យ ៤១៥លាននាក់នៅទូទាំងពិភពលោកបានកើតជំងឺទឹកនោមផ្អែម ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៦៤២លាននាក់ នៅត្រឹមឆ្នាំ ២០៤០។
បច្ចុប្បន្ន វាត្រូវបានគេប៉ាន់ស្មានថា មនុស្សពេញវ័យម្នាក់ក្នុងចំណោម ១១នាក់មានជំងឺទឹកនោមផ្អែម ហើយនៅឆ្នាំ ២០៤០មនុស្សពេញវ័យ ១០នឹងមានម្នាក់ដែលមានជំងឺនេះ។
គួរឲ្យកត់សម្គាល់ នេះជាជំងឺមួយក្នុងចំណោមជំងឺជាច្រើន ដែលអាចសម្លាប់មនុស្សដោយសន្សឹមៗ ហើយគ្មានថ្នាំព្យាបាលឲ្យជាសះស្បើយឡើបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
អង្គការពិភពលោក WHO បានណែនាំថា ជំងឺទឹកនោមផ្អែមជាឃាតករសម្ងាត់ ដែលអាចបណ្តោលឲ្យមានផលវិបាកធ្ងន់ធ្ងរដូចជា ពិការភ្នែក ដំបៅអវយវៈត្រូវកាត់ចោល ខ្សោយតម្រងនោម មានបញ្ហាសរសៃឈាមអាកទែ និងបេះដូង។
ចំនួនអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមក្នុងឆ្នាំ ២០១៥មានចំនួន ៥លាននាក់ ខណៈដែលចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍ មាន១,៥លាននាក់ ជំងឺរបេងមាន ១,៥លាននាក់ និងអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់មាន ៦០០ពាន់នាក់។ ដូច្នេះចំនួននៃការស្លាប់ដោយសារជំងឺទឹកនោមផ្អែម គឺខ្ពស់ជាងជំងឺឆ្លងដែលត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់។
ដើម្បីការពារជំងឺទឹកនោមផ្អែម អ្នកចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវបៀបរស់នៅដែលមានសុខភាពល្អ ទទួលទានអាហារបំប៉នឲ្យបានគ្រប់គ្រាន់ និងហាត់ប្រាណទៀងទាត់។ លើសពីនេះទៅទៀត អ្នកត្រូវធ្វើតេស្តជាតិស្ករក្នុងឈាមជាប្រចាំ ដើម្បីរកមើលរោគសញ្ញាដំបូង និងព្យាបាលបានទាន់ពេលវេលា៕
ដកស្រង់ពី៖ soha
មតិយោបល់