ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមឧទ្ទាមឆ្វេងនិយមហ្វីលីពីន ត្រូវបានដោះលែង ដើម្បីឲ្យចូលរួមការចរចាសន្តិភាព

ហ្វីលីពីនៈ មេដឹកនាំកំពូលរបស់ក្រុមឧទ្ទាមឆ្វេងនិយមហ្វីលីពីន ត្រូវបានដោះលែងនៅថ្ងៃសុក្រនេះ ដើម្បីឱ្យពួកគេអាចចូលរួម ក្នុងការបន្តការចរចាសន្តិភាពនៅសប្តាហ៍ក្រោយនៅក្នុងទីក្រុង Oslo ប្រទេសន័រវេស។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦។

លោក Edre Olalia ទីប្រឹក្សាផ្នែកច្បាប់ដើម្បីសន្តិភាព នៃរណសិរ្សប្រជាធិបតេយ្យជាតិ (NDF) ដែលជាសាខា នយោបាយរបស់គណបក្សកុម្មុយនីស្ត យោធារប្រជាជនហ្វីលីពីនថ្មី (CPP-NPA) បាននិយាយថា ទីបំផុត Wilma Tiamzon និង Benito អាចដើរហើរដោយសេរី។

លោកបាននិយាយនៅលើគេហទំព័រហ្វេសប៊ុកលោកថា មកដល់ពេលនេះមានមនុស្ស ១៤នាក់ហើយត្រូវបានដោះលែង ក្នុងការចរចាសន្តិភាពនៅក្នុងទីក្រុងអូស្លូ និងសម្រាប់ការពិគ្រោះយោបល់ជាមួយក្រុមគណបក្ស NDF ។

លោក Tiamzons នេះត្រូវបានដោះលែងពីពន្ធនាគាររ មជ្ឈមណ្ឌលជាតិហ្វ៊ីលីពីន មុនពេលថ្ងៃត្រង់ បន្ទាប់ពីការប្រកាសឲ្យនៅក្រៅឃុំ។

ទីប្រឹក្សាលោកប្រធានាធិបតីស្តីពីដំណើរការសន្តិភាព លោក Jessu Dureza ដែលនឹងដឹកនាំគណៈប្រតិភូរដ្ឋាភិបាលក្នុងការពិភាក្សាសន្តិភាពផ្លូវការនៅក្នុងទីក្រុងអូស្លូ នៅថ្ងៃទី ២២ ខែសីហា បានឱ្យដឹងថា ការចូលរួមរបស់លោក Tiamzons នេះនៅក្នុងការចរចាសន្តិភាពនេះគឺ “ធានាលទ្ធផលបញ្ចូលគ្នា សង្ឃឹមដើម្បីបញ្ចប់ជម្លោះ និងនាំយកមក នូវសន្តិភាពទូលំទូលាយ និងមាននិរន្តរភាពនៅទូទាំងប្រទេស “។

សូមជម្រាប់ថា ប្ដីប្រពន្ធមួយគូនេះ ត្រូវបានចាប់ខ្លួននៅភាគកណ្តាលនៃខេត្តសេប៊ូក្នុងខែមីនា២០១៤ ពីបទមនុស្សឃាត៕

Wilma_Tiamzon2

មតិយោបល់