ព័ត៌មានសុខភាព

ដឹងអត់! តើមេជីវិតឈ្មោលបុរសអាចរស់នៅបានប៉ុន្មានថ្ងៃ?

បរទេសៈ គូស្នេហ៍វ័យក្មេងជាច្រើនតែងតែឆ្ងល់ថា តើកោសិកាមេជីវិតឈ្មោលអាចរស់នៅបានយូរប៉ុណ្ណា បន្ទាប់ពីបញ្ចេញ? ជាទូទៅកោសិកាមេជីវិតឈ្មោលអាចស្លាប់ក្នុងរយៈពេលពីរទៅបីនាទី នៅពេលពួកវាប៉ះនឹងខ្យល់។ មានតែករណីកម្រ ហើយលក្ខខណ្ឌមានអំណោយផល ទើបពួកវាអាចរស់នៅបានយូរជាងនេះ។

នៅពេដែលបុរសបញ្ចេញមេជីវិតឈ្មោលម្តងៗ មានកោសិកាសរីរាង្គរាប់លាន ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះ។ ប៉ុន្តែ មិនមែនមេជីវិតទាំងអស់សុទ្ធតែអាចចូលទៅដល់ស៊ុតនោះទេ។ ដូច្នេះ មានតែកោសិកាមេជីវិតតែមួយប៉ុណ្ណោះ ក្នុងចំណោមកោសិការាប់លាន ដែលអាចចូលទៅដល់ស៊ុតបាន។

ខាងក្រោមនេះ គឺជា​ការពិត​​៦ចំណុច ​ដែលបង្ហាញ​ពី​រយៈពេលនៃការរស់នៅរបស់មេជីវិតឈ្មោល៖

ការពិតទី១៖ មេជីវិតឈ្មោលអាចរស់នៅបានពីរបីម៉ោងរហូតដល់រហូតដល់ជិត ៧ថ្ងៃ នៅក្នុងខ្លួនមនុស្សស្រី ដោយអាស្រ័យទៅលើកត្តាផ្សេងៗ។

ការពិតទី២៖ កោសិកាមេជីវិតឈ្មោលដែលបរាជ័យមិនអាចឈានទៅដល់ស្បូន អាចនឹងស្លាប់ដោយសារតែទឹកអាស៊ីតនៅក្នុងទ្វារមាស។ ប៉ុន្តែមានមួយចំនួនអាចរស់នៅបាន ៣ថ្ងៃ។

ការពិតទី៣៖ បន្ទាប់ពីបញ្ចេញមេជីវិតឈ្មោល មានកោសិកាមេជីវិតតិចណាស់ដែលអាចឈានទៅដល់គោលដៅ។

ការពិតទី៤៖ តើរយៈពេលប៉ុន្មាននាទី ដែលមេជីវិតឈ្មោលអាចរស់នៅខាងក្រៅបាន? វាអាចរស់នៅរហូតដល់ទៅ ២០ ទៅ ៦០នាទី អាស្រ័យទៅលើសីតុណ្ហភាព និងកត្តាផ្សេងៗនៅជុំវិញ។

ការពិតទី៥៖ នៅពេលដែលលក្ខណ្ឌល្អ មានកោសិកាមេជីវិតឈ្មោលអាចរស់នៅបានរហូតដល់ទៅ ៧ថ្ងៃ។ ក្នុងអំឡុងពេលដំណាក់កាលនៃការបញ្ចេញអូវុល ទ្វារមាសទំនងជាអំណោយផលបន្ថែមទៀតសម្រាប់មេជីវិតឈ្មោល ហើយនេះគឺជាមូលហេតុដែលពួកវាអាចហែលមកស្បូន និងឈានដល់បំពងប្រមោយដៃស្បូន។

ការពិតទី៦៖ ស្វាមីភរិយាមួយចំនួន ដែលបង្កាត់ភ្លើងស្នេហ៍ដោយគ្មានវិធានការប្រើស្រោម ពួកគេពឹងលើការចាក់ទឹកក្រៅពាង។ ប៉ុន្តែ នេះអាចនាំឲ្យមានផ្ទៃដោយចៃដន្យ ព្រោះសារធាតុរាវដែលបញ្ចេញមុនពេលបាញ់មេជីវិតឈ្មោលចេញមក ក៏មានផ្ទុកកាសិកាមេជីវិតឈ្មោល មួយ ឬពីរផងដែរ៕

sperm cells Live

មតិយោបល់