ភ្នំពេញៈ ជនជាតិបរទេសម្នាក់ ត្រូវកម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្សនិង ការពារអនិតិជន នៃស្នងការ នគរបាល រាជធានីភ្នំពេញ បានចុះមកសហការជាមួយកម្លាំងមូលដ្ឋាន ខណៈដែលជនបរទេសរូបនោះ បាននាំក្មេងប្រុស២នាក់ ចូលបន្ទប់ ផ្ទះសំណាក់ ដែលសង្ស័យមករួមសិច។
ប្រតិបត្តិការ ចាប់បង្រ្កាបជនបរទេស ដែលនាំក្មេងប្រុស២នាក់ ចូលបន្ទប់នោះបានធ្វើឡើង កាលពីវេលា ម៉ោង១១និង ១០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់លេខ៥A នៃផ្ទះសំណាក់យីហោ (ឡុនលីន) ដែលមាន ទីតាំងលេខ១៥៥Eo ផ្លូវលេខ១៩ ភូមិ៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះAustin Edward ជនជាតិIrland ភេទប្រុស អាយុ៣៣ឆ្នាំ ដែលមានលិខិតឆ្លងដែន លេខ Lb6928689 ស្នាក់នៅ បណ្តុះអាសន្ន នៅផ្ទះសំណាក់កើតហេតុ។ និងក្មេងប្រុស២នាក់ ដែលរំដោះបាននោះ ទី១ឈ្មោះរឿត ម៉ានី អាយុ១៤ឆ្នាំ និងទី ២ឈ្មោះលី សុខឡេង អាយុ១២ឆ្នាំ។
សមត្ថកិច្ចបានបន្តទៀតថា ការចុះប្រតិបត្តិការចាប់ជនសង្ស័យ នោះបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញ បានស៊ើបដឹងយ៉ាងច្បាស់ថា ជបរទេស ជនជាតិirland ម្នាក់នោះ បាននាំក្មេងប្រុស២នាក់ ជនជាតិខ្មែរ ចូលបន្ទប់សង្ស័យរួមសិចនោះមែន ទើបកម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានី ដែលដឹកនាំដោយលោកលី សុឃុន នាយរងការិយាល័យ បានចុះមក សហការជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋានចុះឆែកឆេរ ជាក់ស្តែងនៅបន្ទប់លេខ៥A នៃផ្ទះសំណាក់យីហោ (ឡុនលីន) ដោយឃាត់ ជនបរទេស រូបនោះ ព្រមទាំងរំដោះបានក្មេងប្រុស២នាក់ បញ្ជូនទៅការិយាល័យការពារអនិតិជន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនិតិវិធី ៕
មតិយោបល់