ព័ត៌មានសុខភាព

ងាយៗ ស្បែកខ្មៅក្រោមគល់សុដន់នឹងរលាយបាត់ស្រមោល

បរទសៈ ថ្វីបើស្បែកខ្មៅនៅក្រោមសុដន់ងាយនឹងបិទបាំងដោយសារតែការស្លៀកសម្លៀកបំពាក់ក៏ពិតមែន ប៉ុន្តែមានមនុស្សស្រីជាច្រើនមិនសប្បាយចិត្តជាមួយនឹងបញ្ហានេះឡើយ។

តើមានវិធីអ្វីអាចដោះស្រាយនូវទុកកង្វល់នេះបានទៅ? វិធីមិនមែនអត់នោះទេ ប្រសិនបើអ្នកមិនចង់ប្រើផលិតផលថ្លៃៗ អាចប្រើប្រាស់ឱសថធម្មជាតិបាន។

ប្រេងដូង៖ ប្រេងដូងមានសមត្ថភាពផ្តល់សំណើមដល់ស្បែក និងជួយកាត់បន្ថយការកកិតដែលបង្កឡើយដោយសារតែអាវទ្រនាប់។ ជាពិសេសវាអាចព្យាបាលបញ្ហាស្បែកខ្មៅយ៉ាងពូកែ។

ក្រូចឆ្មា៖ ក្រូចឆ្មាជាឱសថធម្មជាតិ និងជាភ្នាក់ងារជម្រះស្បែកខ្មៅយ៉ាងមានប្រសិទ្ធភាព។ អ្នកគ្រាន់លាបទឹកក្រូចឆ្មាលើតំបន់ដែលមានបញ្ហា ចំនួន៥នាទីជាការស្រេច។ ទោះជាយ៉ាងណា ប្រសិនបើស្បែករបស់អ្នកប្រតិកម្ម អ្នកគួរតែលាយជាមួយនឹងទឹកឃ្មុំ។

ប្រទាលកន្ទុយក្រពើ៖ ឱសថមួយមុខនេះ មិនត្រឹមតែអាចព្យាបាលស្បែកខ្មៅក្រោមសុដន់ប៉ុណ្ណោះទេ វាថែមទាំងអាចព្យាបាលស្បែកកន្ទួលឲ្យជាសះស្បើយថែមទៀត។ ប្រើសាច់ប្រទាលកន្ទុយក្រពើលាបនៅត្រង់រិវេនដែលមានបញ្ហា រួចលាងទឹកចេញនៅពេលដែលស្ងួត។

ទឹកកក៖ កុំមើលងាយថាទឹកកកគ្មានប្រយោជន៍ចំពោះសម្រស់ឲ្យសោះ តាមពិតវាអាចជួយសង្គ្រោះបញ្ហាឈឺចាប់មួយចំនួន និងអាការរមាស់ដែលបង្កដោយសារតែអាវទ្រនាប់រឹបណែនពេក។ ប្រើទឹកកកមួយកូនដុំត្រដុសលើតំបន់ដែលមានបញ្ហាស្បែកខ្មៅជារៀងរាល់ថ្ងៃ នៅពេលដែលអ្នកដោះអាវទ្រនាប់ចេញ៕

មតិយោបល់