បរទេសៈ មនុស្សគ្រប់រូបសុទ្ធតែឆ្លងកាត់បញ្ហាស្បែកមួយចំនួនដូចជា ស្នាមអុជខ្មៅ, មុន, ស្នាមជាំ, ស្បែកជ្រួញ ឬប្រតិកម្មជាដើម។ ប៉ុន្តែដំណឹងល្អ អ្នកអាចប្រើឱសថធម្មជាតិ ដែលមិនប៉ះពាល់ដល់សុខភាព ដូចជាការប្រើប្រាស់ផលិតផលកែសម្ជស្សមួយចំនួនឡើយ។
ស្លឹកត្របែក គឺជាជម្រើសធម្មជាតិដែលមានប្រយោជន៍សម្រាប់បញ្ហាស្បែកស្ទើរគ្រប់ប្រភេទទាំងអស់។
កើតមុន
យោងតាមការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្តីមួយបានបង្ហាញថា ស្លឹកត្របែកមានប្រយោជន៍បំផុត ក្នុងការប្រឆាំងនឹងការកើតមុន។ ព្រោះវាមានភ្នាក់ងារប្រឆាំងនឹងបាក់តេរី ព្រមទាំងកាត់បន្ថយស្លាកស្នាមដែលបន្សល់ពីការកើតមុន។
ស្នាមជ្រួញ
ស្លឹកត្របែកមានប្រយោជន៍ច្រើនជាងផ្លែរបស់វា នេះបើយោងតាមការសិក្សាជាច្រើនបានបង្ហាញ។ ស្លឹកត្របែកមានគុណសម្បត្តិប្រឆាំងនឹងជំងឺមហារីក ហើយមានសមត្ថភាពបំផ្លាញ់រ៉ាឌីកាល់សេរីក្នុងរាងកាយ។ ដូច្នេះស្លឹកត្របែកអាចមានប្រយោជន៍ណាស់ក្នុងការកែលម្អ និងលុបបំបាត់ស្នាមជ្រួញនៅលើស្បែក។
ស្នាមអុជខ្មៅ
ស្លឹកត្របែកក៏អាចប្រើដើម្បីព្យាបាលស្នាមជាំ និងស្នាំអុជខ្មៅនៅលើផ្ទៃមុន។ ដោយសារតែសមត្ថភាពកម្ចាត់មេរោគ និងបាក់តេរី ធ្វើឲ្យវាអាចកាត់បន្ថយការរលាកផងដែរ។
ស្បែកអាឡែស៊ី
ស្លឹកត្របែកអាចជួយទប់ស្កាត់ការបង្កើតសារធាតុ histamines និង សារធាតុគីមី ដែលបណ្តោលឲ្យស្បែកអាឡែកស៊ី។ ចំណែកឯ រោគសញ្ញាអាឡែស៊ីធ្វើឲ្យអ្នកមានអាការៈ ពិបាកដកដង្ហើម, កណ្តាស់, រមាស់ និងការៈហើម។
ការណែនាំ៖
នៅពេលដែលមានអាការៈរលាកស្បែក អ្នកគួរប្រើស្លឹកត្របែកស្ងួត។ បុកឲ្យម៉ត់ រួចយកទៅដាក់នៅត្រាំទឹកសម្រាប់ងូត។ វិធីមួយនេះ នឹងជួយសម្រាលស្បែកក្រហម, រមាស់ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។
ក្នុងករណីដែលអ្នកមានបញ្ហាស្បែកផ្សេងៗទៀត អ្នកត្រូវហាន់ស្លឹកត្របែកស្រស់ពីរបីសន្លឹក រួចដាក់ដាំក្នុងទឹកមួយកូនឆ្នាំ។ ចម្អិនរហូតតែទឹកប្រែពណ៌ត្នោត សូមលើកចេញ ហើយទុកឲ្យត្រជាក់។
បន្ទាប់មកអនុវត្តល្បាយនេះត្រង់កន្លែងដែលរងនូវផលប៉ះពាល់ ដោយប្រើសំឡីកប្បាស។ បន្ទាប់ពីអនុវត្តសព្វ អ្នកត្រូវទុកចោល ១៥នាទី មុននឹងលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ដើម្បីឆាប់ទទួលបានផល អ្នកត្រូវអនុវត្តឡើងវិញពីរដងក្នុងមួយសប្តាហ៍៕
មតិយោបល់