ព័ត៌មានសុខភាព

អាហារធម្មជាតិដែលល្អបំផុតសម្រាប់អ្នកដែលរលូតកូន

ការរលូតកូន អាចធ្វើឲ្យរាងកាយបាត់បង់ឈាម និងសារធាតុចិញ្ចឹមយ៉ាងច្រើន ហើយសុខភាពរបស់អ្នកក៏ទន់ខ្សោយ ងាយប្រឈមនឹងជំងឺផ្សេងៗផងដែរ។
ដូច្នេះ នៅក្នុងអំឡុងពេលនេះ អ្នកគួរតែថែរបំប៉នសុខភាពឡើងវិញ ដោយទទួលទានរបបអាហារធម្មជាតិមួយចំនួន។

Food-Abortion

ទឹកដោះគោ
អាហារដែលមានសុខភាពល្អសម្រាប់អ្នកម្តាយដែលរលូតកូន គឺទឹកដោះគោ ព្រោះវាសម្បូរទៅដោយជាតិប្រូតេអ៊ីន និងសារធាតុរ៉ែ ដែលអាចស្តារសារធាតុចិញ្ចឹមដែលរាងកាយបាត់បង់ក្រោយពេលរលូតកូន។

Abortion1

ប្រេងប័រ
ប្រេងប័រ សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយកសាងឈាមដែលបាត់បង់ក្នុងពេលរលូតកូន និងជាលិកាខ្លាញ់យ៉ាងឆាប់រហ័ស។ ហេតុនេះ អ្នកគួរតែបន្ថែមប្រេងប័រនៅក្នុងរបបអាហាជាប្រចាំ។

Abortion2

រមៀត
អ្នកអាចបន្ថែមម្សៅរមៀត អាហារផ្សេងៗរាល់ថ្ងៃ ព្រោះវាមានមុខងារប្រឆាំងនឹងការរលាក ដែលអាចបន្ធូរបន្ថយដល់ការឈឺចាប់ នឹងហើម។

Abortion3

ខ្ញី
អាហារដែលអ្នកគួរបិរភោគ បន្ទាប់ពីរលូតកូន គឺខ្ញី។ មើមរុក្ខជាតិមួយមុខនេះ មានគុណសម្បត្តិជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារការឆ្លងមេរោគមួយចំនួន។

Abortion1

ទាំងអស់នេះ គឺជាឱសថធម្មជាតិដែលអាចជួយពង្រឹងសុខភាពស្ត្រីឲ្យឆាប់ជាសះស្បើយឡើងវិញ បន្ទាប់ពីរលូតកូនហើយ៕

មតិយោបល់