ព័ត៌មានសុខភាព

ផ្លែចេកមានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់សុខភាព?

បរទេសៈ ការសិក្សាស្រាវជ្រាវ បានរកឃើញថា ញុាំចេកមួយផ្លែ និងទឹកទៀង ទាត់ ជាអាហារពេលព្រឹកដ៏ល្អបំផុត ក្នុងការជួយឲ្យអ្នកស្រក់ទម្ងន់បានយ៉ាង មានប្រសិទ្ធភាព មិនថាតែបរិភោគវានៅពេលថ្ងៃនោះទេ។

មិនតែប៉ុណ្ណោះ ការជ្រើសរើសចេក ជារបបអាហារពេលព្រឹក ថែមទាំងជួយជំរុញ ដល់ការរំលាយអាហារទៀតផង។

លើសពីនេះទៅទៀត ក្នុងផ្លែចេកមានផ្ទុកជាតិស្ករទាប ដែលញុាំវាអាចជួយរក្សា ការរំអាហារបានយូរ និងផ្ដល់នូវអារម្មណ៍ឆ្អែតរយៈពេលវែងថែមទៀត។

ផ្លែចេកក៏ត្រូវបានគេចាត់ទុកថា ជាឱសថធម្មជាតិមួយ អាចជួយបំបាត់ការក្អក និងជំងឺរលាកទងសួតផងដែរ ដោយគ្រាន់តែយកសាច់ចេកទុំពីរបីផ្លែ ហើយកិនវាឲ្យម៉ត់ល្អ បន្ទាប់មក ចាក់ទឹកក្តៅមួយកែវធំ និងទឹកឃ្មុំពីរស្លាបព្រាចូល (អាចបន្ថែមក្រូចឆ្មារមួយផ្លែ)។ ទុកភេសជ្ជៈមួយនេះ រយៈពេល ៤៥ នាទី។ បងប្អូនអាចញ៉ាំវាពីរបីដង ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលពីរអាទិត្យ នឹងទទួលបានប្រសិទ្ធភាព៕

មតិយោបល់