អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena បានឲ្យដឹងថា ក្រុមហ៊ុន Samsung បានលាក់តួលេខស្មាតហ្វូន Galaxy Note 7 ដែលត្រូវប្រមូល និងបានលាក់ព័ត៌មានមួយចំនួនទាក់ទងនឹងបញ្ហាដែលកើតមានថ្មីៗនេះ។
តាមការបញ្ជាក់របស់ Phone Arena បានឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងប្រមូលស្មាតហ្វូន Galaxy Note 7 ចំនួន ២.៥លានគ្រឿងនៅជុំវិញពិភពលោកមកផ្លាស់ប្ដូរថ្មីឲ្យអថិតិជនវិញ ខណៈដែលនៅក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា មានត្រឹមតែ ៣៥គ្រឿងប៉ុណ្ណោះ ដែលមានបញ្ហា។
ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទអាមេរិក Verizon បានបញ្ជាក់ថា បើសិនជាករណីប្ដូរថ្មីចំពោះ Galaxy Note 7 នោះ ក្រុមហ៊ុនឹងចេញថ្លៃផ្លាស់ប្ដូរ ខណៈដែល Sprint និង T-Mobile បានផ្អាកការលក់ជាបណ្ដោះអាសន្ន។
គួរបញ្ជាក់ផងដែរថា ក្រោយពីទទួលបានព័ត៌មានជាច្រើនទាក់ទងនឹងបញ្ហាដែលកើតមានចំពោះ Galaxy Note 7 ក្រុមហ៊ុន Samsung ក៏បានចេញសេចក្ដីប្រកាស និងសុំទោសចំពោះអថិតិជន ហើយបានប្រកាសថា នៅពេលនេះ ក្រុមហ៊ុនកំពុងតែធ្វើការស៊ើបអង្កេត៕
មតិយោបល់