ជំងឺខ្សោយបេះដូង កើតឡើងនៅពេលដែលសាច់ដុំបេះដូងមិនអាចបូមឈាមគ្រប់គ្រាន់ទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ ជំងឺនេះ អាចបង្កឡើងដោយសារតែ សរសៃឈាមរួមតូច ចំពោះអ្នកជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់។
ទោះជាយ៉ាងណា មិនមែនមានតែមូលហេតុមួយនេះទេ ដែលអាចបង្កឲ្យកើតជំងឺខ្សោយបេះដូង គឺនៅមានមូលហេតុជាច្រើនទៀត។ តែជំងឺនេះអាចការពារបាន ប្រសិនបើអ្នកផ្លាស់ប្តូរទម្លាប់រស់នៅ ធ្វើលំហាត់ប្រាណទៀតទាត់ កាត់បន្ថយជាតិសូដ្យូម គ្រប់គ្រងភាពតានតឹង និងរក្សាទម្ងន់ឲ្យបានល្អ។
ខាងក្រោមនេះ គឺជារោគសញ្ញានៃជំងឺខ្សោយបេះដូង ដែលគ្រប់គ្នាពុំគួរមើលរំលងឡើយ៖
- ពិបាកដកដង្ហើម ពេលដែលអ្នកធ្វើសកម្មភាព ឬកំពុងគេង
- ចេះតែអស់កម្លាំង និងមានអារម្មណ៍ធុញទ្រាន់
- ហើមកជើង និងជើង
- ចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី
- ធ្វើលំហាត់ប្រាណឆាប់ហត់ មិនអាចស៊ូទ្រាំបានយូរ
- ពេលក្អក ឬកណ្តាស់ មានកំហាសពណ៌ស ឬពណ៌ផ្តាឈូក
- នោមច្រើននៅពេលយប់
- កើតជំងឺដកទឹកក្នុងភ្នែក
- ឡើងទម្ងន់លឿន និងលើសជាតិទឹកនៅក្នុងខ្លួន
- ពិបាកក្នុងការផ្តោតអារម្មណ៍
- ដង្ហើមខ្លី ក្អកខ្លាំងៗ និងមានស្លេស
- ឈឺទ្រូង
បើមានរោគសញ្ញាដូចដែលបង្ហាញជូននៅខាងលើនេះ អ្នកគួរតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យភ្លាម ដើម្បីធ្វើការពិនិត្យអំពីអាការជំងឺឲ្យបានច្បាស់លាស់ និងទទួលការព្យាបាលបានទាន់ពេល៕
ដកស្រង់ពី៖ soha
មតិយោបល់