បច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ កំពុងតែទទួលរងនូវការគំរាមកំហែងពីជំងឺទឹកនោមផ្អែម ដែលធ្វើឲ្យពួកគេពិបាកក្នុងការទទួលទានអាហារផ្សេងៗ ព្រោះត្រូវតមច្រើន។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ផ្លែម្រះ អាចព្យាបាលជំងឺទឹកនោមផ្អែមបាន ដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចជួយរាងកាយប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ពីរ៉ាឌីកាល់សេរីនៅក្នុងខ្លួនរបស់អ្នកជំងឺទឹកនោមផ្អែម។ មិនតែប៉ុណ្ណោះ សារធាតុល្វីងរបស់វា អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ហើយបង្កើនអាំងស៊ុយលីននៅក្នុងលំពែងឡើងវិញ។ នៅពេលដែលកម្រិតអាំងស៊ុតលីនមានការកើនឡើង ជាតិស្ករក្នុងឈាមនឹងថយចុះ ហើយទម្ងន់ក៏ស្រកដែរ។ ដូច្នេះ ប្រសិនបើអ្នកចង់ព្យាបាលជំងឺទឹកនោមផ្អែម និងសម្រកទម្ងន់ សូមកុំភ្លេច ផ្លែម្រះ។
ធាតុផ្សំៈ
- ម្រះធំល្មម១ផ្លែ (យកម្រះធម្មជាតិដែលល្វីង)
- អំបិលមួយចឹប
- ក្រូចឆ្មារមួយចំហៀង
របៀប្រើប្រាស់ៈ
១.ចាក់ទឹកប្រហែលជាកន្លះកែវចូលក្នុងចានមួយ រួចបន្ថែមអំបិល។
២.ចិតម្រះជាចំណិតៗឆ្កឹះយកគ្រាប់ចេញ រួចត្រាំងក្នុងទឹកអំបិលរយៈពេល ១៥នាទី។
៣.ផ្ទេរទាំងទឹក និងម្រះដាក់ទៅក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកឲ្យម៉ត់ល្អ។
៤.ចំពោះទឹកក្រូចឆ្មារ ត្រូវបន្ថែមតាមក្រោយ ប្រសិនបើអ្នកពិបាកទទួលទាន។
៥.ក្នុងមួយថ្ងៃអ្នកត្រូវទទួលទានមួយកែវជាប្រចាំ ដើម្បីឆាប់ទទួលបានលទ្ធផល៕
មតិយោបល់