អវត្តមានរបស់កីឡាករ Cristiano Ronaldo ធ្វើឱ្យប្រទេសព័រទុយហ្គាល់បរាជ័យក្រោមថ្វីជើងស្វីស ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជម្រុះ World Cup 2018 ក្នុងតំបន់អឺរ៉ុប។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះស្វីសធ្វើបានឱ្យ Breel Embolo ១គ្រាប់នៅនាទី២៤ និង Admir Mehmedi នៅនាទី៣០។ បរាជ័យរបស់ព័រទុយហ្គាល់នេះ គឺជាបរាជ័យលើកដំបូងរបស់លោក Fernando Santos រយៈពេល២ឆ្នាំមកនេះ ខណៈដែលគ្រូបង្វឹករូបនេះក៏ជាអ្នកនាំព័រទុយហ្គាល់លើកពាន Euro 2016 កន្លងទៅដែរ។
មិនមានវត្តមានរបស់ Ronaldo អាចជាកត្តាមួយខ្សោយនៅតំបន់ប្រយុទ្ធរបស់ព័រទុយហ្គាល់ ព្រោះថាក្រុមមួយនេះស៊ុតដល់ទៅ២៧ជើងឯណោះ ប៉ុន្តែចំគោលដៅតែ៤ជើងប៉ុណ្ណោះ។
ក្នុងការប្រកួតជម្រុះ World Cup នេះដែរ ព័រទុយហ្គាល់ស្ថិតក្នុងពូល B ជាមួយក្រុមស្វីស ឡាវៀ កោះហ្វារ៉ូ ហុងគ្រី និងអេឌូរ៉ា៕
មតិយោបល់