ជាទូទៅស្ត្រីមេផ្ទះមិនហ៊ានទិញស៊ុតច្រើនទុកនៅផ្ទះឡើយ ព្រោះខ្លាចត្រូវចំណាយប្រាក់ចោលទទេៗដោយសារតែស៊ុតស្អុយទុកយូរមិនបាន។ ម្យ៉ាងវិញទៀត ទោះបីជាពួកគេមានទូរទឹកកកសម្រាប់ក្លាសេក៏ដោយ ប៉ុន្តែស៊ុតនៅតែឆាប់ខូចទៀត តើបណ្តោលមកពីហេតុអ្វី?
អ្នកជំនាញបានពន្យល់ថា ការទុកស៊ុតនៅកន្លែងត្រជាក់ពិតជាអាចរក្សាស៊ុតទុកយូរបាន ប៉ុន្តែការបើកទ្វារទូរទឹកកកញឹក់ញាប់ពេកធ្វើឲ្យសីតុណ្ហភាពឡើងចុះ ដូច្នេះស៊ុតនឹងឆាប់ខូច ដោយសារតែភាពត្រជាក់មិនគ្រប់គ្រាន់។
ហើយអ្វីដែលអ្នកគួរតែចំណាំមួយទៀតនោះ គឺស៊ុតដែលយកចេញពីទូរទឹកកកត្រូវតែចម្អិន មិនត្រូវដាក់ចូលទៅបន្ទប់ដែលមានសីតុណ្ហភាពទាបម្តងទៀតនោះទេ។ ដោយសារតែចំហាយទឹកនឹងត្រលប់ជ្រាបចូលទៅក្នុងស៊ុតម្តងទៀត ហើយសារធាតុចីញ្ចឹមនឹងត្រូវផ្លាស់ប្តូរ។
តើស៊ុតគួររក្សាយ៉ាងដូចម្តេចទើបទុកបានយូរ?
– លាងសម្អាតស៊ុតឲ្យបានស្អាតមុននឹងដាក់ក្នុងទូរទឹកកក (តែត្រូវដាក់ក្នុងថតឲ្យដាច់ដោយឡែកពីគេ)។
– កុំឧស្សាហ៍បើកទូរទឹកកកញឹកញាប់ពេក ដើម្បីការពារការខូចខាតដោយសារតែកម្តៅ ឬបាត់បង់សារធាតុចិញ្ចឹម។
– ដាក់ទីតាំងស៊ុតម្ខាងតូចចុះក្រោម ហើយម្ខាងធំនៅខាងលើ ដើម្បីជៀសវាងស៊ុតលឿងស្អិតជាប់នឹងសំបក។
– សីតុណ្ហភាពរក្សាស៊ុតគួរតែ ០-6 អង្សាសេ។
– ស៊ុតអាចរក្សាក្នុងទូរទឹកកបានត្រឹមតែ ៤ ទៅ ៦សប្តាហ៍ប៉ុណ្ណោះ។
នេះជាវិធីសាស្ត្រថែរក្សាស៊ុត ដែលស្ត្រីមេផ្ទះទាំងឡាយគួរតែចង់ចាំទុក ដើម្បីងាយស្រួលអនុវត្តទៅថ្ងៃក្រោយ៕
មតិយោបល់