ព័ត៌មានសុខភាព

ដំណឹងអាក្រក់! មនុស្សស្រីជួបនឹងបញ្ហាអត់កូនច្រើនជាងបុរស

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា យ៉ាងហោចណាស់មានបុរស ១នាក់ ក្នុងចំណោម ១០នាក់ ដែលជួបនឹងបញ្ហាអត់កូន ហើយយ៉ាងហោចណាស់មានស្ត្រី ១នាក់ ក្នុងចំណោម ៨នាក់ ដែលជួបនឹងបញ្ហានេះ។ តាមការប៉ាន់ស្មានរបស់អ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ភាគច្រើននៃមនុស្សស្រីដែលជួបនឹងបញ្ហាអត់កូន ដោយសារតែពួកគេមិនរកជំនួយពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ។

យោងតាមការសិក្សានេះ ការគ្មានកូនអាចមានភាគរយខ្ពស់ទៅលើស្ត្រីដែលមានអាយុ ៣៥ឆ្នាំ ហើយចំពោះបុរសវិញ ស្ថិតនៅចន្លោះអាយុ ៣៥ ទៅ ៥៤ ឆ្នាំ។

ការសិក្សានេះក៏បានអះអាងដែរថា ស្ទើរតែមួយភាគបីនៃស្ត្រីវ័យ ៣៥ឆ្នាំ ដែលព្យាយាមយកកូនដំបូងបានជួបប្រទេះនឹងបញ្ហានេះ បើធៀបទៅនឹងស្ត្រីដែលយកកូននៅមុនអាយុ ២៥ឆ្នាំ។

ស្ត្រីដែលធ្លាប់ជួបបញ្ហាគ្មានកូន គឺងាយនឹងរងគ្រោះដោយសារជំងឺធ្លាក់ទឹកចិត្ត ហើយមានអារម្មណ៍តូចចិត្តនឹងជីវិតខ្លួនឯង។

ដូចគ្នានេះផងដែរ អ្នកដែលមិនបានស្វែងរកជំនួសពីគ្រូពេទ្យ ដោយសារតែខ្វះការយល់ដឹងអំពីបញ្ហានេះ ហើយមួយចំនួនទៀតខ្លាចមិនហ៊ានទៅជួបជាមួយនឹងគ្រូពេទ្យ៕

MODEL RELEASED. Mid adult woman taking a pregnancy test looking upset.

មតិយោបល់