បរទេសៈ ថ្លើម គឺជាផ្នែកមួយនៃសរីរាង្គដ៏សំខាន់ ហើយវាក៏ងាយនឹងរងគ្រោះបំផុតដែរ។ ប្រសិនបើថ្លើមខូចមុខងារ ផ្នែកផ្សេងៗនៃរាងកាយក៏ជួបនូវបញ្ហាដូចគ្នា។ ដូច្នេះហើយ អ្នកត្រូវតែថែរក្សា ឬរកវិធីការពារថ្លើមឲ្យបានល្អ ប្រសើរជាងការព្យាបាល។
លក្ខខណ្ឌដែលអ្នកត្រូវបំពេញ ដើម្បីជួយឲ្យថ្លើមមានសុខភាពល្អ៖
១. ចៀសវាងទម្លាប់ចូលគេងយប់ជ្រៅពេក
ថ្លើមត្រូវការពេលវេលាគ្រប់គ្រាន់ ដើម្បីសម្អាតជាតិពុលចេញពីរាងកាយ។ ប៉ុន្តែប្រសិនបើអ្នកចូលគេងយប់ជ្រៅពេក ដំណើរការនៃមុខងារថ្លើមមិនអាចបំពេញតួនាទីខ្លួនបានចប់សព្វគ្រប់ឡើយ។ ជាតិពុលដែលនៅសេសសល់ក្នុងថ្លើម នឹងសន្សំបន្តិចម្តងៗរហូតដល់ថ្លើមអស់សមត្ថភាពក្នុងការកម្ចាត់។ ដូច្នេះ អ្នកគួរតែមានទម្លាប់គេងឲ្យបានសមស្រប គឺ ៧ ទៅ ៨ម៉ោងក្នុងមួយយប់។
២. កំណក់ការញ៉ាំជាតិខ្លាញ់
ទោះបីជាពិបាកចៀសវាងអាហារចៀន ឬបំពង ក៏ដោយ ក៏អ្នកត្រូវតែព្យាយាមកាត់បន្ថយដែរ។ នៅពេលដែលយើងបរិភោគអាហារទាំងនេះច្រើនពេក ថ្លើមនឹងត្រូវធ្វើការធ្ងន់ ហើយអាចបង្កើតជាជំងឺថ្លើមបណ្តើរៗបាន។
៣. គេចចេញពីការខឹងក្រោធ
នៅពេលដែលអ្នកមានកំហឹង មុខងារថ្លើមនឹងត្រូវដាក់សម្ពាធ និង ឡើងកម្តៅ។ ហេតុនេះហើយ អ្នកគួរតែព្យាយាមរក្សាចិត្តឲ្យស្ងប់ និងមានភាពរីករាយ ទើបមុខងារថ្លើមល្អប្រសើរឡើងវិញ ដោយសារតែតុល្យភាពផ្លូវចិត្ត។
៤. កុំទទួលទានគ្រឿងស្រវឹង
វាជារឿងលំបាកណាស់ក្នុងការណែនាំឲ្យនរណាម្នាក់មិនឲ្យទទួលទានគ្រឿងស្រវឹង។ ប៉ុន្តែ ដើម្បីការពារថ្លើម អ្នកគួរតែកំណត់បរិមាណជាតិអាកុល ជាពិសេសស្រាដែលមានកំហាប់ខ្ពស់។
ការទទួលទានគ្រឿងស្រវឹង អាចបណ្តោលឲ្យថ្លើមមានសម្ពាធខ្លាំង ហើយយូរៗទៅនឹងកើតមានជំងឺថ្លើមជាពុំខាន។
ទោះជាយ៉ាងណា ក្រៅពីចៀសវាងលក្ខខណ្ឌខាងលើនេះ អ្នកគួរថែបំប៉នសុខភាព ដោយញ៉ាំបន្លែផ្លែឈើធម្មជាតិឲ្យបានច្រើន ឬទៅពិនិត្យសុខភាពថ្លើមឲ្យបានទៀងទាត់៕
មតិយោបល់