ព័ត៌មានសុខភាព

មិនគួរឲ្យជឿ! អាហារ៣ប្រភេទនេះ មានសមត្ថភាពអាចកាត់បន្ថយជំងឺសួត

សួត ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏សំខាន់មួយ ដែលមានមុខងារច្រោះយកជាតិពុលចេញពីខ្យល់ដែលយើងដកង្ហើម មុននឹងបញ្ចូលទៅកាន់សរសៃឈាមផ្សេងៗ។ ក៏ប៉ុន្តែ បើសួតមានបញ្ហា ឬខូចមុខងារវិញនោះ ផ្លូវដង្ហើមនឹងជួបទុក្ខធ្ងន់ ដែលអាចប្រឈមនឹងហានិភ័យដល់ជីវិត។

ទោះជាយ៉ាងណាក្តី បើយោងតាមគេហទំព័រ soha បានបង្ហាញថា ជំងឺសួត អាចការពារបាន ប្រសិនបើអ្នកទទួលទានអាហារទាំង៣ប្រភេទនេះជាប្រចាំ។

គ្រាប់ធញ្ញជាតិ
ពពួកគ្រាប់ធញ្ញជាតិដូចជា គ្រាប់ល្ពៅ គ្រប់ល្ង និងគ្រាប់ផ្តាឈូករ័ត្ន មានផ្ទុកសារធាតុម៉ាញ៉េស្យូមដ៏សម្បូរបែប ហើយសារធាតុរ៉ែដ៏សំខាន់នេះពិតជាចាំបាច់សម្រាប់អ្នកដែលមានជំងឺហឺត។ ម៉ាញ៉េស្យូម អាចជួយសម្រួលឲ្យសាច់ដុំបំពង់ផ្លូវដង្ហើមមានពេលសម្រាក និងកាត់បន្ថយការរលាក ហេតុនេះការដកដង្ហើមនឹងមានភាពប្រសើរឡើងវិញ។

បន្លែផ្លែឈើ ពណ៌លឿង
បន្លែផ្លែឈើ ដូចជាល្ពៅ ល្ហុង និងក្រូចពណ៌លឿង សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដូចជាវីតាមីន C ដែលអាចប្រឆាំងនឹងការឆ្លងមេរោគ ព្រមទាំងការលាក សួតផងដែរ។

ខ្ទឹមស
គ្រឿងទេសដ៏ពេញនិយមមួយប្រភេទនេះ មានសមត្ថភាពខ្ពស់ក្នុងការលុបបំបាត់ជាតិពុល និងសារជាតិបង្កជំងឺមហារីក ដែលអាចជួយឲ្យសួតមានសុខភាពល្អ។ តាមការស្រាវជ្រាវបានបង្ហាញថា អ្នកដែលញ៉ាំខ្ទឹមស ពីរដងក្នុងមួយសប្តាហ៍ ហាក់ដូចជាមិនសូវវិវត្តទៅរកជំងឺមហារីកសួតឡើងយ។

ក្នុងចំណោមអាហារទាំងប៉ុន្មាននៅខាងលើនេះ អ្នកអាចទទួលទានមួយណាក៏បានដែលប្រសិនបើអ្នកចូលចិត្ត ព្រោះវាមានប្រសិទ្ធភាពអាចការពារសួតឲ្យមានសុខភាពល្អដូចគ្នា៕

មតិយោបល់