បរទេសៈ ស្ត្រីភាគច្រើនតែងតែជួបប្រទះនូវបញ្ហា ឡើងក្រហម, រមាស់, ហើម, ឈឺ និងមានក្លិនមិនល្អត្រង់តំបន់ឯកជន។ ប៉ុន្តែ ដោយភាពសារខ្មាស់អៀន ធ្វើឲ្យមនុស្សស្រីមួយចំនួនមិនហ៊ានទៅជួបគ្រូពេទ្យនោះទេ។
ប្រសិនបើដូច្នោះមែន អ្នកអាចប្រើប្រាស់ឱសថពីរមុខ ដែលផ្សំឡើងដោយខ្លួនឯង គឺក្រូចឆ្មា និងទឹកខ្មេះប៉ោម។
ទឹកក្រូចឆ្មា៖ អ្នកគួរតែសាកល្បងឱសថសាមញ្ញមួយនេះ ដោយគ្រាន់តែលាយទឹកក្រូចឆ្មា ១ស្លាបព្រា ទៅក្នុងទឹកក្តៅឧណ្ឌៗ ៤ពែង។ បន្ទាប់ពីលាយបញ្ចូលគ្នាហើយ អ្នកត្រូវបាញ់លាយសម្អាតតំបន់ឯកជនរបស់អ្នក។ ប៉ុន្តែអ្នកជំនាញបានផ្តល់អនុសាសន៍ថា ដើម្បីការពារការឆ្លងមេរោគ អ្នកត្រូវបរិភោគផលិតផលទឹកដោះគោ, ស្លៀកខោទ្រនាប់ទន់ៗ ជាពិសេសត្រូវឲ្យដៃគូរបស់អ្នកធ្វើអនាម័យបានឲ្យត្រឹមត្រូវមុននឹងរួមភេទ។
ទឹកខ្មេះប៉ោម៖ អ្នកត្រូវលាយទឹកខ្មេះប៉ោម ២ស្លាបព្រាបាយ ជាមួយនឹងទឹកក្តៅ ៤ពែង។ នៅពេលដែលទឹកនេះត្រជាក់ ត្រូវលាងផ្នែកខាងក្រៅនៃតំបន់ឯកជនរបស់អ្នក។ អនុវត្តវិធីនេះជារៀងរាល់ថ្ងៃ រហូតដល់បញ្ហាត្រូវបានកម្ចាត់ចោលទាំងអស់។
តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានបញ្ហាធ្ងន់ធ្ងរត្រូវតែទៅពិគ្រោះជាមួយនឹងអ្នកជំនាញរោគស្ត្រីជាមុនសិន៕
មតិយោបល់