បើយោងតាមរបាយការណ៍ពីអ្នកវិទ្យាសាស្ត្រអង់គ្លេស និងចិន ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី British magazine Heart បានបង្ហាញថា ការទទួលលទានស៊ុតជាប្រចាំ អាចការពារហានិភ័យដែលទាក់ទងទៅនឹងជំងឺបះដូង។
ក្រុមអ្នកវិទ្យាសាស្ត្របានស្ទាបស្ទង់មតិពីអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អកន្លះលាននាក់ (មិនមានជំងឺមហារីក បេះដូង ឬធាត់លើសទម្ងន់) ដែលមានអាយុចាប់ពី ៣០ ទៅ ៧៩ឆ្នាំ នៅក្នុងប្រទេសចិន។ អ្នកស្ម័គ្រចិត្ត ត្រូវបានអ្នកជំនាញធ្វើការតាមដានសុខភាពអស់រយៈពេល ៩ឆ្នាំ ទាក់ទងទៅនឹងការបរិភោគស៊ុត។
លទ្ធផលបានបង្ហាញថា ការបរិភៅគស៊ុតជារៀងរាល់ថ្ងៃ នឹងបន្ថយហានិភ័យនៃជំងឺបេះដូង។ បើសិនជាការបរិភោគស៊ុតមួយថ្ងៃ ១គ្រាប់ អត្រានៃការស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលថយចុះ ២៨ភាគរយ ជំងឺបេះដូង ១៨ភាគរយ និងជំងឺដាច់សរសៃឈាមខួរក្បាល ២៦ភាគរយ។
លើសពីនេះ អ្នកដែលទទួលទាន ៥ដងក្នុងមួយសប្តាហ៍ អាចមានការថយចុះនៃជំងឺគាំងបេះដូង ១២ភាគរយ បើធៀបទៅនឹងអ្នកដែលមិនទទួលទាន។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានអត្ថប្រយោជន៍ពីស៊ុត អ្នកគួរតែព្យាយាមទទួលទានស៊ុតស្ងោរ មួយថ្ងៃមួយគ្រាប់ ហើយជៀសវាងទទួលទានស៊ុតចៀនដែលចម្អិនដោយប្រេង ឬខ្លាញ់ ព្រោះវាអាចបង្កឲ្យកើតកូលេស្តេរ៉ុលអាក្រក់ក្នុងសរសៃឈាម បើទទួលទានច្រើនពេក។
ក្រៅពីនេះ អ្នកគួរតែព្យាយាមធ្វើលំហាត់ប្រាណ និងទទួលទានបន្លែផ្លែឈើឲ្យបានច្រើន ដើម្បីរក្សារាងកាយ ក៏ដូចជាសរីរាង្គបេះដូងឲ្យមានសុវភាពល្អ៕
ដកស្រង់ពី៖ soha
មតិយោបល់